ខេត្ត​សៀមរាប​ – ​គោលដៅ​ទីបី​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​

ខេត្ត​សៀមរាប​ – ​គោលដៅ​ទីបី​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​

​កាលពី​ថ្ងៃ​ទី​ 05 ​ខែ​ធ្នូ​ ​ឆ្នាំ​ 2018 ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បន្ត​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​នៅ​សណ្ឋាគារ​ ​A​p​s​ar​a​ ​An​g​kor ​Hotel​ ​ខេត្ត​សៀមរាប​។​ ​សិក្ខាសាលា​នេះ​ ​គឺ​ជាគោល​ដៅ​ទីបី​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ 5 ​ប្រចាំ​ឆ្នាំ​ 2018 ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​ពង្រីក​ការយល់​ដឹង​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​បង្កើន​ទំនុក​ចិត្ត​របស់​វិនិ​យោគិន​ ​និង​ផ្ដល់​ឱ្យវិនិ​យោគិន​នូវ​ចំណេះ​ជំនាញ​សម្រាប់​ការ​វិនិយោគ​មួយ​នេះ​។​

​ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​សិក្ខាសាលា​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​ខេត្ត​កំពង់ចាម​រួចមក​ហើយ​ ​ហើយ​ក្រុមហ៊ុន​ ​នឹង​មាន​វត្តមាន​នៅ​សិក្ខាសាលា​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​ផង​ដែរ​។​

​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ថ្លែង​នូវ​មតិ​ស្វាគមន៍​ ​ណែនាំ​អំពី​ឧបករណ៍​និស្សន្ទ ​ក៏ដូចជា​បញ្ជាក់​ពី​ភារកិច្ច​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​និង​ការ​សម្រួល​ដល់​ការ​រីក​លូតលាស់​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ស្រប​ច្បាប់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ​យន់​ សុ​វណ្ណា​រ៉ា​ ​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ការ​អភិវឌ្ឍ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្របខ័ណ្ឌ​បទ​ប្បញ្ញាតិ ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមានឡើង​ ​និង​ផែនការ​យុទ្ធ​សា​ស្រ្ត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ជ​ម្រុ​ញ​វិ​ស័យ​ឧបករណ៍​និស្សន្ទ​បន្ថែម​ទៀត​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​តែមួយ​គត់​ ​ដែល​ចូលរួម​ក្នុង​គ្រប់​គោលដៅ​ទាំងអស់​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​នៅ​ក្នុងឆ្នាំនេះ​ ​ហើយ​ដោយសារ​ភាព​ស្វិតស្វាញ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ត្រួសត្រាយផ្លូវ​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ឱ្យ​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​នៃ​ភាព​មាន​វិជ្ជាជីវៈ​ពិតប្រាកដ​ ​ហើយ​បាន​បង្កើត​ជា​គំរូ​មួយ​សម្រាប់​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ​ផ្សេងៗ​ទៀត។

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​ក្នុង​ពិព័រណ៍អន្តរជាតិ​មួយ​នៅ​ប្រទេស​សាយ​ប្រឺ​ស​នា​ដើម​ឆ្នាំ​2018​នេះ​ ​ហើយ​ក្រុមហ៊ុន​ ​ក៏បាន​បង្ហាញ​វត្តមាន​នៅ​ពិព័រណ៍​ “2018 ​L​on​don​ ​Summit​” ​នៅ​ប្រទេស​អង់គ្លេស​ ​កាលពី​ខែវិច្ឆិកា​នេះ​ផង​ដែរ​។​ ​នៅ​ទីនោះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​តែមួយ​គត់​ ​ដែល​មកពី​ប្រទេស​កម្ពុជា​ ​និង​តំបន់​អាស៊ី​ ​ហើយ​បាន​ណែនាំ​ពី​វប្បធម៌​ជាតិ​ប្រកបដោយ​មោទកភាព​ ​និង​បាន​បង្ហាញ​នូវ​ឱកាស​វិនិយោគ​ជាច្រើន​សម្រាប់​វិនិ​យោគិន​បរទេស​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ពិសេស​សម្រាប់​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​។​ ​ជាមួយនឹង​ក្ដី​សោមនស្ស​រីករាយ​ ​លោក​ ​Law​r​e​nc​e​ ​បាន​បញ្ជាក់​ថា​ ​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​លើ​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​សាធារណៈ​ ​គឺ​ស្ថិតនៅ​តំបន់​កំពូល​នៃ​បញ្ជី​ការងារ​អាទិភាព​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​

​លោក​ ​Law​r​e​nc​e​ ​បាន​បន្ថែម​ថា​៖​ “​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​កំពុង​បន្ត​រីក​លូតលាស់​ ​និង​ឆ្ពោះទៅ​រក​សក្តានុពល​ពេញលេញ​របស់​វា​។​ ​គិត​មក​ដល់ពេល​បច្ចុប្បន្ននេះ​ ​យើង​ទទួល​បាន​ការចូលរួម​របស់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ ​ដូចជា​ប្រទេស​ជប៉ុន​ ​ប្រទេស​ចិន​ ​និង​ប្រទេស​វៀតណាម​ ​ហើយ​ក្រោម​ការ​​​ដឹកនាំ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​នាំ​យក​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា​ទៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ ​មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ប៉ុណ្ណោះ​ទេ​។​ ​ពួកយើង​កំពុង​ស្ថិតនៅ​លើ​ដំណើរ​ដ៏​អស្ចារ្យ​មួយ​។​”

​ជាមួយនឹង​ភាព​ជោគជ័យ​លើ​សិក្ខាសាលា​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​និង​ខេត្ត​សៀមរាប​ ​អនាគត​នៃ​វិ​ស័យ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ត្រូវ​បាន​រំពឹង​ថា​ ​វា​នឹង​កាន់តែ​ភ្លឺស្វាង​។​