​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ទទួល​បាន​ចំណែក​ទី​ផ្សារ​ប្រចាំខែ​វិចិ្ឆ​កា​ ​ឆ្នាំ​២​០​២​១​ ​រហូតដល់​៨​៩​,​៣​៧​% ​នៃ​ប្រតិបត្តិការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ទទួល​បាន​ចំណែក​ទី​ផ្សារ​ប្រចាំខែ​វិចិ្ឆ​កា​ ​ឆ្នាំ​២​០​២​១​ ​រហូតដល់​៨​៩​,​៣​៧​% ​នៃ​ប្រតិបត្តិការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា

​ចាប់តាំង​ពី​បើក​ដំណើរការ​មក​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​តែងតែ​ឈាន​មុខ​គេ​នៅ​ក្នុង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ដោយ​ទទួល​បាន​យ៉ាងហោចណាស់​ ​៧​០​% ​នៃ​ចំនួន​ប្រតិបត្តិការ​ជួញ​ដូរ​សរុប​ ​ទោះ​ជា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។​ ​ចំណុច​នេះ​ ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ ​និង​ផែនការ​អភិវឌ្ឍ​ដ៏​សកម្ម​របស់​ក្រុមហ៊ុន​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ផ្សព្វផ្សាយ​ ​និង​ប្រតិបត្តិការ​ការងារ​ ​ដោយ​ស្របតាម​ភាព​ត្រឹមត្រូវ​ ​វិជ្ជាជីវៈ​ ​និង​បទ​ប្បញ្ញត្តិ​នៅ​ក្នុង​ទី​ផ្សារ​​​ដែល​កំពុងតែ​មានសន្ទុះ​យ៉ាង​ខ្លាំង​មួយ​នេះ​។​

​ជាថ្មី​ម្ដងទៀត​ ​យោង​តាម​របាយការណ៍​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ទាំងអស់​ ​ដែល​ស្ថិតនៅ​ក្រោម​ការ​សម្របសម្រួល​ ​និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួមគ្នា​សម្រេច​បាន​រហូតដល់​ ​៨៩,៣៧% ​ប្រចាំ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ដែល​ជា​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ ​ទោះបីជា​ផល​លំបាក​ដោយសារ​ជំងឺ​កូ​វី​ដ​–​១​៩​ ​នៅតែ​បន្ដ​ក្ដី​។​

តាមរយៈ​ទិន្នន័យ​នេះ​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ទាំងអស់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នៅតែ​បន្ដ​ជំហរ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​ហើយ​វាក៏​ជា​ ​មោទកភាព​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុង​ការ​រក្សា​តំណែង​ជា​ ​«​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​ទី​ផ្សារ​»​ ​បន្ដ​ទៅទៀត​។​ ​ដូចគ្នា​ដែរ​ ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ទាំងអស់​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ព្រមទាំង​ការ​គាំទ្រ​របស់​អតិថិជន​និង​តួអង្គ​ទី​ផ្សារ​ទាំងអស់​ ​គឺ​ពិតជា​មាន​សារៈសំខាន់​ ​និង​គុណ​តម្លៃ​ខ្ពស់​បំផុត​ ​ដើម្បី​សម្រេច​ជោគជ័យ​ក្នុង​ដំណើរ​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏ដូចជា​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ទាំងមូល​ ​ក្រោម​ការ​គ្រប់គ្រង​ ​និង​ការ​ការពារ​ពី​និយ័ត​ករ​មូលបត្រ​កម្ពុជា​ ​គឺ​ដោយសារតែ​មាន​ការចូលរួម​ចំណែក​ពី​បុគ្គល​ពាក់ព័ន្ធ​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ ​និង​លក្ខណៈ​ដ៏​ល្អ​នៃ​ទី​ផ្សារ​ផ្ទាល់​ ​ដែល​យើង​អាច​ធ្វើ​ប្រតិបត្តិការ​ជួញ​ដូរ​បាន​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​។​ ​ដូច្នេះ​ ​ខ្ញុំ​ចង់​ប្រាប់​ថា​ ​ដរាបណា​យើង​នៅតែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ ​និង​ការប្រើប្រាស់​នូវ​កម្មវិធី​ជួញ​ដូរ​ដែល​មានការ​ទទួលស្គាល់​ ​និង​ជឿ​ទុកចិត្ត​នៅ​ទូទាំង​ពិភពលោក​នេះ​ ​យើង​នឹង​នៅតែ​បន្ត​ដឹកនាំ​ ​និង​រីក​លូតលាស់​ជាមួយ​ទី​ផ្សារ​នៅ​កម្ពុជា​ ​និង​នៅ​តំបន់​អា​ស៊ាន​ទាំងមូល​ផង​ដែរ​»​។​

​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ទោះបី​ស្ថិត​ក្នុង​បរិ​បទ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​–​១​៩​ក្ដី​ ​អាជីវកម្ម​របស់យើង​នៅតែ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង​ ​និង​ឱកាស​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ ​និង​អតិថិជន​សក្តានុពល​ ​ដែល​អាច​ជួយ​ឱ្យ​ពួកគាត់​វិនិយោគ​ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ​ពី​ទី​ផ្សារ​ហិរញ្ញវត្ថុ​។​ ​ឥឡូវនេះ​ ​យើង​ពិតជា​មាន​មោទកភាព​ដែល​យើង​បាន​រីក​ចម្រើន​ទាំងអស់គ្នា​»​។​

​នៅ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ ​ជាមួយនឹង​ទី​ផ្សារ​​​ដែល​កំពុង​រីក​ចម្រើន​ ​និង​គំរូ​អាជីវកម្ម​ជឿនលឿន​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នឹង​បន្ត​ចាប់​យក​ឱកាស​ ​និង​ភាពជា​អ្នកដឹកនាំ​របស់​ខ្លួន​ ​ដែល​អាច​អនុញ្ញាត​ឱ្យវិនិ​យោគិន​បន្ត​អនុវត្ត​ប្រតិ​ប​តិ្ត​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​កំណើន​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា​ ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។​