​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ទទួលស្វាគមន៍​ទស្សនកិច្ច​របស់​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ទទួលស្វាគមន៍​ទស្សនកិច្ច​របស់​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​

​នា​ថ្ងៃ​ទី​២​១​ ​និង​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​កន្លងទៅ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ទទួលស្វាគមន៍​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃជា​ប់​ៗ​គ្នា​របស់​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​ ​និង​បាន​ផ្ដួចផ្ដើម​ទស្សនកិច្ច​នៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ផង​ដែរ។​ ​អ្នកចូលរួម​ដំណើរ​ទស្សនកិច្ច​នេះ​រួម​មាន​៖​ ​លោក​ ​M​in​ ​H​t​i​k​e​ ​A​UN​G​ ​នាយក​គ្រប់គ្រង​ ​លោកស្រី​ ​Thin​Thin​ K​H​IN​E​ ​អភិបាល​ ​លោក​ S​w​am​ S​a​un​g​ Oo ​អភិបាល​ ​និង​លោក​ K​y​a​w​ ​Z​in​ ​T​UN ​ប្រធាន​គ្រប់គ្រង​ទូទៅ​។​ ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​ ​គឺ​ដើម្បី​ផ្លាស់ប្ដូរ​នូវ​គំនិត​ ​ចែករំលែក​នូវ​បទពិសោធន៍​ស្ដី​អំពី​និយ័ត​កម្ម​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​និង​ស្វែងរក​នូវ​ទិសដៅ​នៃ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​។​ ​ភាគី​ទាំងអស់​ ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា​ ​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​អាច​ជួយជ្រោមជ្រែង​ ​និង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នា​ពេល​អនាគត​។​

​ក្នុងរយៈពេល​ពីរ​ថ្ងៃនេះ​ ​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ណែនាំ​អំពី​ប្រវត្តិ​នៃ​ការ​អភិវឌ្ឍន៍​ ​និង​សមិទ្ធិ​ផល​សំខាន់​ៗ​ដែល​សម្រេច​បាន​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ ​ពួកគាត់​ក៏បាន​ចែករំលែក​អំពី​ការ​វិភាគ​ ​និង​ផ្ដល់​យោបល់​របស់​ពួកគាត់​យ៉ាង​ស៊ី​ជម្រៅ​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដែល​ជា​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ ​និង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍន៍​ ​និង​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​បាន​បង្ហាញ​ក្ដី​សោម​ន្ស​រីករាយ​ចំពោះ​ការ​អញ្ជើញ​ដ៏​មាន​តម្លៃ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សារភ្ជាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​មីយ៉ាន់ម៉ា​ ​ក្នុង​ភារៈ​កិច្ច​ជួយជ្រោមជ្រែង​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​របស់​មីយ៉ាន់ម៉ា​ ​ក៏ដូចជា​ភាព​រុងរឿង​នៃ​តំបន់​អា​ស៊ាន​ទាំងមូល​នា​ពេល​អនាគត​។​ ​ក្រុមហ៊ុន​ ​New​ ​World​ ​Financial​ ​Group​ ​ក៏​ជឿជាក់​ថា​ ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​នឹង​កាន់តែ​រឹង​មាំ​មិន​អាច​បំបែក​បាន​ ​ហើយនឹង​ជួយ​ពួកគេ​អោយ​ឈាន​ដល់​យុគ​សម័យថ្មី​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​។​

​ស្ថិត​ក្នុង​តំបន់​មួយ​ដែល​ជា​ស្នូល​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​តភ្ជាប់​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ម​ជ្ឈឹ​ម​បូព៌ា​។​ ​ជាមួយនឹង​ការ​រីក​ចម្រើន​ជាបន្តបន្ទាប់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ចាប់​យក​នូវ​ឱកាស​អភិវឌ្ឍន៍​ផ្សេងៗ​ ​និង​ស្រូប​យក​នូវ​បទពិសោធន៍​នៃ​ភាព​ជោគជ័យ​កន្លងមក​។​ ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏បាន​អប​អរសាទរ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​មាន​សក្តានុពល​អស្ចារ្យ​សម្រាប់​ការ​អភិ​វ​ឌ្ឍ៍​សេដ្ឋកិច្ច​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏​ទន្ទឹង​រង់ចាំ​ផ្ដល់​នូវ​ការ​គាំទ្រ​ខ្លាំងក្លា​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​អា​ស៊ាន​ ​ក្នុង​កិច្ចការ​អភិវឌ្ឍ​ទី​ផ្សារ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ ​ហើយ​រួម​សហការ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ទី​ផ្សារ​ហិរញ្ញវត្ថុ​មួយ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ ​ស្ថេរ​ភាព​ ​និង​ភាព​ច្នៃប្រឌិត​។​