​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួម​ជាមួយនឹង​ក្រុមហ៊ុន​ ​សា​នី​ស្វីស​ ​ឌី​ស្រ្ទីប៊្យូ​សិន​ (ខេ​ម​បូ​ឌា) ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ ​រៀបចំ​កម្មវិធី​សប្បុរស​ធម៌​សម្រាប់​ ​ទិវា​អនាម័យ​ដៃ​ពិភពលោក​ឆ្នាំ​ ​២​០​២​២​ ​នៅ​អង្គការ​ផ្ទះបាយ​កុមារ

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួម​ជាមួយនឹង​ក្រុមហ៊ុន​ ​សា​នី​ស្វីស​ ​ឌី​ស្រ្ទីប៊្យូ​សិន​ (ខេ​ម​បូ​ឌា) ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ ​រៀបចំ​កម្មវិធី​សប្បុរស​ធម៌​សម្រាប់​ ​ទិវា​អនាម័យ​ដៃ​ពិភពលោក​ឆ្នាំ​ ​២​០​២​២​ ​នៅ​អង្គការ​ផ្ទះបាយ​កុមារ

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​រួម​ជាមួយនឹង​ ​ក្រុមហ៊ុន​ ​សា​នី​ស្វីស​ ​ឌី​ស្រ្ទីប៊្យូ​សិន​ (ខេ​ម​បូ​ឌា) ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ ​បាន​រៀបចំ​កម្មវិធី​សប្បុរស​ធម៌​មួយ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​ដើម្បី​អប​អរសាទរ​ទិវា​អនាម័យ​ដៃ​ពិភពលោក​ឆ្នាំ​ ​២​០​២​២​ ​និង​ជួយ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​អនាម័យ​ដៃដល់​កុមារ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​។​ ​សកម្មភាព​សប្បាយ​ៗ​ជាច្រើន​ ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​សប្បុរស​ធម៌​នេះ​ ​រួម​ទាំង​ការ​ពន្យល់​បង្ហាញ​ដោយក្រុម​ការងារ​របស់​ ​ក្រុមហ៊ុន​ ​សា​នី​ស្វីស​ ​ឌី​ស្រ្ទីប៊្យូ​សិន​ (ខេ​ម​បូ​ឌា) ​អំពី​របៀប​ដែល​ទឹក​លាងដៃ​អាច​ក​ម្ចាត់​មេរោគ​ ​និង​ការ​អនុវត្ត​៦​ជំហាន​នៃ​ការ​ស​ម្អា​ត​អនាម័យ​ដៃ​ផង​ដែរ​។​

​ជា​លទ្ធផល​ ​អ្នកចូលរួម​ក្នុង​កម្មវិធី​ ​ជាពិសេស​កុមារ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​ ​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ​និង​បាន​សិក្សា​ស្វែងយល់​បន្ថែម​អំពី​សារៈសំខាន់​នៃ​អនាម័យ​ដៃ​ ​ជាមួយនឹង​វិធី​ត្រឹមត្រូវ​នៃ​ការ​លាងដៃ​ ​ដើម្បី​ការពារ​មេរោគ​ដែល​មាននៅ​ជុំវិញ​ខ្លួន​ ​ជាពិសេស​វី​រុ​ស​កូរ៉ូ​ណា​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​កុមារ​ជាច្រើន​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ក​ម្សាន្ត​សប្បាយ​ៗ​ជាច្រើន​ ​ដូចជា​៖​ ​ការ​រាំ​លេង​ ​ការ​សម្តែង​ ​និង​សកម្មភាព​ពិសោធន៍​ដ៏​គួរ​ឱ្យ​រំភើប​ ​ដែល​បាន​ផ្តល់​នូវ​ស្នាម​ញញឹម​ ​និង​អារម្មណ៍​រីករាយ​ដល់​ពួកគាត់​។​

​សា​នី​ស្វីស​ ​គឺជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​ ​ដែល​ធ្វើការ​យ៉ាងសកម្ម​លើ​ការ​ផ្តល់​នូវ​ផលិតផល​ ​និង​សេវាកម្ម​ក​ម្ចាត់​មេរោគ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​ ​ទៅដល់​ជាង​ ​៨​០​ ​ប្រទេស​ ​រួម​ទាំង​ប្រទេស​កម្ពុជា​កាលពីឆ្នាំមុន​នេះ​ផង​ដែរ​។​ ​ក្នុងនាម​ជា​សមាជិក​នៃ​អង្គការ​ឯកជន​សម្រាប់​សុវត្ថិភាព​អ្នកជំងឺ​ (​POP​S) ​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​សា​នី​ស្វីស​ ​តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល​សម្លាប់​មេរោគ​ដែល​គ្មាន​ជាតិ​អាល់កុល​ ​ដើម្បី​រួមចំណែក​ក្នុង​ការ​ផ្តល់​ជូន​ពិភពលោក​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​អនាម័យ​ស្អាត​ ​និង​សុវត្ថិភាព​។