កិច្ចប្រជុំ​រវាង​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​និង​ក្រុមហ៊ុន​ ​IG​ ​Markets ​Group​ ​ផ្ដល់​សញ្ញា​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

កិច្ចប្រជុំ​រវាង​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​និង​ក្រុមហ៊ុន​ ​IG​ ​Markets ​Group​ ​ផ្ដល់​សញ្ញា​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

នា​ពេលថ្មីៗនេះ​ ​ក្រុមហ៊ុន​ ខេម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ ​IG​ ​Markets ​Group​ ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ជួញ​ដូរ​រូបិយប័ណ្ណ​អន្តរជាតិ​ដ៏​ធំបំផុត​មួយ​នៅ​ទ្វីប​អឺរ៉ុប​ ​និង​មាន​បទពិសោធន៍​ជាង​៤០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។​ ​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ ​គឺ​ដើម្បី​ពិភាក្សា​ទៅលើ​កិច្ច​សហប្រតិបត្តិការ​សក្តានុពល​មួយ​ ​សម្រាប់​ការពង្រីក​អាជីវកម្ម​ ​និង​ការ​អភិវឌ្ឍ​ទី​ផ្សារ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

តំណាង​នៃ​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ឌូ​បៃ​នៃ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ គឺ​ ​លោក​ ​Lawrence​ Kook (​អភិបាល​) ​ខណៈ​ដែល​ក្រុមហ៊ុន​ ​IG​ ​Markets ​Group​ ​មាន​លោក​ ​Adam​ ​Dance​ ​ដែល​ជា​មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​ជា​តំណាង។​

​កិច្ចប្រជុំ​នេះ​ ​បាន​កើតឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​កំពុង​ផ្ដោត​ទៅលើ​ការពង្រីក​ទំហំ​អាជីវកម្ម​ទៅកាន់​តំបន់​ផ្សេងៗ​នៃ​ពិភពលោក​ ​និង​បាន​កត់​សម្គាល់​ថា​ក្រុមហ៊ុន​ ​IG​ ​Markets ​Group​ ​អាច​ជា​ដៃគូ​សហការ​រយៈពេល​វែង​ដ៏​មាន​សក្តានុពល​មួយ​ ​ក្នុង​ការ​សម្រេច​បាន​នូវ​ផែនការ​ ​និង​គោលដៅ​នានា។​

ជាមួយនឹង​ឯកទេស​ ​និង​បទពិសោធន៍​ដ៏​សម្បូរ​បែប​នៃ​ក្រុមហ៊ុន​ទាំងពីរ​ ​កិច្ច​សហប្រតិបត្តិការ​ដែល​អាច​នឹង​កើតមានឡើង​មួយ​នេះ​ ​ត្រូវ​បាន​រំពឹង​ថា​ ​វា​នឹង​នាំ​យកមក​នូវ​ពន្លឺ​ដ៏​ត្រចះត្រចង់​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។