​សិក្ខាសាលា​ទាក់ទង​នឹង​ការ​វិនិយោគ​របស់​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​នៅ​ខេត្ត​កំពត​

​សិក្ខាសាលា​ទាក់ទង​នឹង​ការ​វិនិយោគ​របស់​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​នៅ​ខេត្ត​កំពត​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​សហ​ការរៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​កំពត​ដោយ​ជោគជ័យ​ ​ដែល​ជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត​ ​បន្ថែម​ទៅលើ​សិក្ខាសាលា​របស់​ស្ថាប័ន​ទាំងពីរ​នៅ​ខេត្ត​ចំនួន​៦​រួចមក​ហើយ​ ​រួម​មាន​៖​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​សៀមរាប​ ​និង​ខេត្ត​តាកែវ​។​ ​សិក្ខាសាលា​នៅ​ខេត្ត​កំពត​នេះ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ក្នុង​គោលបំណង​បង្កើន​ចំណេះ​ដឹង​ទាក់ទង​នឹង​ការ​វិនិយោគ​ ​ការ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​ ​និន្នាការ​នៃ​ការ​វិនិយោគ​ ​និង​យុទ្ធ​សា​ស្រ្ត​សម្រាប់​ការ​វិនិយោគ​ជោគជ័យ​។​

​សិក្ខាសាលា​នេះ​ ​ត្រូវ​បាន​ប្រកាស​បើក​កម្មវិធី​ដោយ​ ​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​បាន​បញ្ជាក់​ពី​បេសកកម្ម​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ពង្រឹង​បទបញ្ញត្តិ​សម្រាប់​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ ​ត្រៀម​ខ្លួន​រួចរាល់​ ​ក៏ដូចជា​ជ្រើសរើស​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​។​ ​ឯកឧត្ដម​ ​ក៏បាន​សរសើរ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ជា​ក្រុមហ៊ុន​ឈាន​មុខ​ ​និង​តែងតែ​មាន​ភាព​សកម្ម​ក្នុង​ការ​លើក​ក​ម្ពស់​ស្ដង់​ដារ​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​និង​អនុវត្ត​តាម​បទ​ប្បញ្ញាតិ​និង​កិច្ច​គាំពារ​វិនិ​យោគិន​។​

​ចាប់តាំង​ពី​មាន​វត្តមាន​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​តែមួយ​គត់​ ​ដែល​ជា​ដៃគូ​សហការ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​។​ ​ក្រុមហ៊ុន​ ​ក៏បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឆ្នើម​របស់​ខ្លួន​ចូលរួម​ផង​ដែរ​។​ ​ក្រៅពី​ការ​ផ្ដល់​ចំណេះ​ជំនាញ​ក្នុង​ការ​វិនិយោគ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​នូវ​ឱកាស​វិនិយោគ​ផ្សេងៗ​ទៅកាន់​សាធារណៈ​ជន​ ​ជាពិសេស​វិនិ​យោគិន​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​។​

​ក្នុងនាម​ជា​អ្នក​ផ្ដួចផ្ដើម​ ​និង​ជា​វាគ្មិន​ម្នាក់​ក្នុង​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​នេះ​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​ពី​សុទិដ្ធិ​និយម​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​និង​ជឿជាក់​ថា​ ​វា​នឹងជា​ទុន​ដ៏​សំខាន់​សម្រាប់​វិនិ​យោគិន​ក្នុង​ការ​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ ​ដែល​ជា​ផលិតផល​ដ៏​ពេញ​និយម​មួយ​ក្នុងចំណោម​ផលិតផល​ហិរញ្ញវត្ថុ​ផ្សេងទៀត​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់​លោក​នៅ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​និង​ប្ដេជ្ញា​ជ​ម្រុ​ញ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​លើឆាកអន្តរជាតិ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​ពិព័រណ៍​ ​និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​ ​រួម​មាន​ពិព័រណ៍​ ​iF​X ​Ex​p​o ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​នៅ​ចក្រភពអង់គ្លេស​ ​និង​ពិព័រណ៍​ ​iF​X ​Ex​p​o ​នៅ​ទីក្រុង​ហុងកុង​ ​ហើយ​ត្រូវ​បាន​ចាត់ទុកជា​ក្រុមហ៊ុន​គំរូ​នៃ​វិ​ស័យ​នេះ​ផង​ដែរ​ ​។​