​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​រួមគ្នា​ធ្វើ​ឱ្យ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ទទួល​បាន​ការចាប់អារម្មណ៍​នៅ​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​រួមគ្នា​ធ្វើ​ឱ្យ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ទទួល​បាន​ការចាប់អារម្មណ៍​នៅ​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​នាំ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឆ្ពោះទៅ​មុខ​មួយ​ជំហាន​ទៀត​ ​តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​ ​និង​ការ​ផ្សព្វផ្សាយ​អំពី​វា​យ៉ាង​ទូលំទូលាយ​នៅ​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019 ​ដែល​ជា​ពិព័រណ៍​ហិរញ្ញវត្ថុ​ដ៏​ធំបំផុត​មួយ​របស់​ពិភពលោក​។​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019​នេះ​ ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​២​ ​ដល់​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​នៅ​សាល​ ​Old​ ​Bill​in​g​s​gate​ ​នៃ​ប្រទេស​អង់គ្លេស​ ​ហើយ​បាន​ប្រមូលផ្ដុំ​អ្នកជំនាញ​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​រាប់ពាន់​នាក់​ ​ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​ចាប់​យក​ឱកាស​វិនិយោគ​ ​ផ្លាស់ប្ដូរបទពិសោធន៍​និង​យុទ្ធ​សា​ស្រ្ត ​និង​ផ្ដល់​ការអប់រំ​។​

​ការចូលរួម​នេះ​ ​គឺជា​លើក​ទី​៣​ ​ដែល​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​ ​L​on​don​ ​Summit​ ​បន្ថែម​ទៅលើ​ការចូលរួម​របស់​ខ្លួន​ក្នុង​ពិព័រណ៍​ ​iF​X ​Ex​p​o ​International​ ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​និង​ពិព័រណ៍​ ​iF​X ​Ex​p​o ​Asia​ ​នៅ​ទីក្រុង​ហុងកុង​។​ ​សម្រាប់​គណៈកម្មការ​មូលបត្រ​កម្ពុជា​វិញ​ ​វាក៏ជា​លើក​ទី​២​ដែល​ស្ថាប័ន​មួយ​នេះ​បាន​ចូលរួម​ពិព័រណ៍​ហិរញ្ញវត្ថុ​បែប​នេះ​ ​ក្រោយ​ពី​បាន​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពិព័រណ៍​នៅ​ទីក្រុង​ហុងកុង​កាលពី​ខែ​មករា​ដើម​ឆ្នាំ​២​០​១​៩​នេះ​។​ ​គិត​មកដល់​បច្ចុប្បន្ន​ ​មិន​មាន​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ ​ជាពិសេស​និយ័ត​ករ​ច្រើន​នោះ​ទេ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ ​ដែល​អាច​សម្រេច​ជោគជ័យ​ដូច្នេះ​បាន​។​

​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​អ្នកតំណាង​និយ័ត​ករ​កម្ពុជា​ ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។​ ​ឯកឧត្តម​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ពេលវេលា​ដែល​ប្រទេស​កម្ពុជា​ ​និង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​របស់​កម្ពុជា​ ​មិន​មាន​អ្នក​ស្គាល់​នៅ​លើឆាកអន្តរជាតិ​នោះ​ ​ជិតដល់​ទី​បញ្ចប់​ហើយ​។​ ​ក្នុងរយៈពេល​២​ថ្ងៃនេះ​ ​យើង​បាន​ជួប​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ ​និង​អ្នក​មក​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ជាច្រើន​នាក់​។​ ​បន្តិច​ម្ដងៗ​ ​យើង​បាន​ឱ្យ​ពួកគេ​ដឹង​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ប្រទេស​របស់យើង​ ​ក៏ដូចជា​ទ​ស្សនៈវិ​ស័យ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​របស់យើង​។​ ​យើង​ពេញចិត្ត​នឹង​ការ​វិវត្ត​មួយ​នេះ​ ​ហើយ​យើង​សប្បាយចិត្ត​នៅពេលដែល​មាន​មនុស្សជា​ច្រើន​និយាយ​អំពី​យើង​ ​និង​ប្រទេស​កម្ពុជា​យើង​។​»​

​ក្នុងនាម​ជា​និយ័ត​ករ​ ​និង​អ្នកគាំទ្រ​ម្នាក់​នៃ​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019 ​លោក​បណ្ឌិត​ វិ​ន​ ​ភក្ដី​ ​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ការ​ធ្វើអ្វី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពិព័រណ៍អន្តរជាតិ​ ​គឺជា​សមិទ្ធិ​ផល​មួយ​គួរ​ឱ្យមោ​ទក​។​

​លោក​បណ្ឌិត​ ​បាន​និយាយ​ថា​៖​ ​«​យើង​មក​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019 ​ដើម្បី​ប្រទេស​កម្ពុជា​។​ ​យើង​មក​ទីនេះ​ដើម្បី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​របស់យើង​ ​ហើយ​យើង​មក​ទីនេះ​ដើម្បី​វិ​ស័យ​ឧបករណ៍​និស្សន្ទ​ទាំងមូល​ជាស​កល​។​ ​យើង​ ​មាន​មោទកភាព​ក្នុង​ការ​បង្ហាញ​ប្រទេស​របស់យើង​ទៅកាន់​ពិភពលោក​ ​និង​នាំ​យក​បទពិសោធន៍​ ​និង​គំនិត​ថ្មីៗ​ត្រឡប់ទៅវិញ​សម្រាប់​ភាព​រីក​ចម្រើន​ ​ក៏ដូចជា​យុគ​សម័យ​កាន់តែ​ប្រសើរ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​របស់យើង​។​»​

​ដោយ​រក្សា​បាន​នូវ​តំណែង​របស់​ខ្លួន​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​យ៉ាងសកម្ម​បំផុត​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិច​ឆេង​ ​សម្រេច​បាន​នូវ​យុទ្ធ​សា​ស្រ្ត​ឈ្នះ​ឈ្នះ​សម្រាប់​ប្រទេស​កម្ពុជា​និង​វិនិ​យោគិន​បរទេស​ផង​ដែរ​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ​អំពី​ការយល់​ដឹង​ពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​នៅ​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019 ​បាន​និយាយ​ថា​៖​ ​«​គុណសម្បត្តិ​ជាច្រើន​ ​អាច​ត្រូវ​បាន​ទាញ​យក​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​សម្រាប់​វិនិ​យោគិន​បរទេស​ផង​ដែរ​ ​ដោយសារតែ​ ​ប្រទេស​កម្ពុជា​និង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​របស់​ខ្លួន​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​ ​ហើយ​វិនិ​យោគិន​ទាំងនោះ​បាន​ដឹង​ពី​ឱកាស​វិនិយោគ​ល្អ​ៗ​នៅ​កម្ពុជា​។​ ​នៅពេលដែល​មាន​លំ​ហូរ​ចូល​នៃ​វិនិ​យោគិន​បរទេស​ ​ភាគី​ពាក់ព័ន្ធ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ ​រួម​មានការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​ ​ធនធានមនុស្ស​និង​ការអប់រំ​ ​អត្រា​ការងារ​ ​អចល​ន​ទ្រព្យ​ ​និង​ផល​ត្រឡប់​ពី​ការ​វិនិយោគ​»​។

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​លើ​វិ​ស័យ​ឧបករណ៍​និស្សន្ទ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​បាន​អភិវឌ្ឍ​ខ្លួន​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​គ្រប់​លក្ខណៈ​ ​និង​ជា​មជ្ឈមណ្ឌល​សម្រាប់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ទាំងអស់​។​

​លោក Lawrence Kook បានបន្ថែមទៀតថា​៖​ ​«​យើង​ ​បាន​ចាប់ផ្តើម​បើកទ្វារ​ទទួល​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២​០​១​៦​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​យើង​បាន​និង​កំពុង​ចូល​រួមចំណែក​ជាបន្តបន្ទាប់​ដល់​ភាព​រីក​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជាក្រោម​ការ​​​ដឹកនាំ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​ការ​ប្តេជ្ញា​ចិត្ត​និង​ការ​ពេញចិត្ត​ក្នុង​ការ​បង្កើត​ប្រវត្តិ​សា​ស្រ្ត ​គឺជា​កម្លាំង​ជំរុញ​ដ៏​ធំបំផុត​របស់យើង​។​ ​គុណភាព​ល្អឥតខ្ចោះ​ ​គឺជា​ការកំណត់​ស្តង់​ដារ​ ​ហើយ​ភាព​គង់វង្ស​គឺជា​តម្លៃ​ស្នូល​របស់យើង​។​ ​ដូច្នេះ​ ​យើង​បាន​បន្ត​អភិវឌ្ឍ​ខ្លួន​ ​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​របស់យើង​ទទួល​បាន​សេវាកម្ម​ល្អ​បំផុត​»។​

​ចំពោះ​សកម្មភាព​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​បាន​និង​កំពុង​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​និង​រដ្ឋបាល​ខេត្ត​នានា​ ​ក្នុង​ការរៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​ ​ដែល​ជា​ការ​បន្ត​ភាព​ជោគជ័យ​ពី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៨​ ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ ​បទពិសោធន៍​ ​បទ​ប្បញ្ញត្តិ ​និង​ឱកាស​វិនិយោគ​ដល់​សាធារណៈ​ជន​កម្ពុជា​។​ ​ដំណើរ​ដ៏​អស្ចារ្យ​ទៅកាន់​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​ ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។