ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការបង្កើតការងារក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែខិតខំរៀបចំព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅខាងលើនេះ។
បន្ទាប់ពីបានបញ្ចប់សិក្ខាសាលា «ឱកាស និងការអភិវឌ្ឍវិថីការងារ» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានសហការគ្នាជាថ្មីម្តងទៀត ក្នុងការរៀបចំកម្មវិធី «ការតម្រង់ទិសធុរកិច្ច» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្មវិធីនេះបានផ្ដល់ជូននូវការណែនាំលម្អិតអំពីអាជីវកម្មក្រុមហ៊ុន ទស្សនវិស័យការងារ ឱកាសការងារ និងអត្ថប្រយោជន៍ ព្រមទាំងការអភិវឌ្ឍសមត្ថភាពការងារសម្រាប់អ្នកចូលរួមផងដែរ។
លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្ដិនៃ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានឡើងធ្វើបទបង្ហាញពាក់ព័ន្ធទៅនឹងកត្ដាប្រឈមមួយចំនួនដែលអាចកើតមានក្នុងវិស័យការងារ ព្រមទាំងដំណោះស្រាយល្អៗ ការស្វែងរកការលើកទឹកចិត្ត និងការត្រៀមខ្លួនក្នុងការអភិវឌ្ឍអាជីពជាដើម។
តាមរយៈខ្លឹមសារនៃការធ្វើបទបង្ហាញដ៏អស្ចារ្យនេះ អ្នកចូលរួមទាំងអស់ទទួលបាននូវទំនុកចិត្តកាន់តែខ្ពស់ ក្នុងការឆ្ពោះទៅរកភាពរីកចម្រើនក្នុងអាជីព និងការបង្កើតប្រាក់ចំណូលរបស់ពួកគាត់បន្ថែម មិនថាជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឬ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។