​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​អប​អរសាទរ​ដល់​លោក​ ​បណ្ឌិត​ ​Ben​ S. ​Be​rn​an​k​e​ ​ក្នុង​ឱកាស​ទទួល​ពានរង្វាន់​ណូបែ​ល​ផ្នែក​សេដ្ឋកិច្ច​ឆ្នាំ​ ​២​០​២​២

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​អប​អរសាទរ​ដល់​លោក​ ​បណ្ឌិត​ ​Ben​ S. ​Be​rn​an​k​e​ ​ក្នុង​ឱកាស​ទទួល​ពានរង្វាន់​ណូបែ​ល​ផ្នែក​សេដ្ឋកិច្ច​ឆ្នាំ​ ​២​០​២​២

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពក្នុងការចូលរួមជាមួយបុគ្គល និងស្ថាប័នក្នុងវិស័យហិរញ្ញវត្ថុសកលលោកទាំងអស់ ដើម្បីអបអរសាទរដល់អតីតប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក គឺលោកបណ្ឌិត Ben S. Bernanke ដែលបានឈ្នះពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចឆ្នាំ ២០២២។

លោកបណ្ឌិត Ben S. Bernanke គឺជាសេដ្ឋវិទូជនជាតិអាមេរិកជួរមុខ និងជាប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិកទី១៤ ដែលបានដឹកនាំធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុនៅចុងទសវត្សរ៍ឆ្នាំ ២០០០ ដែលធ្វើឱ្យគាត់ទទួលបាន «The 2009 Time Person of the Year» ។ លទ្ធផលនៃពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចនេះ គឺផ្ដោតទៅលើការរកឃើញឫសគល់នៃវិបត្ដិហិរញ្ញវត្ថុធំៗ និងដំណោះស្រាយសំខាន់ៗ ដែលជាអាវុធដ៏អស្ចារ្យមួយផ្សេងទៀត សម្រាប់ទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចពិភពលោក។

សម្រាប់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដោយសារអាជីវកម្មរបស់យើងដំណើរការជាមួយឧបករណ៍ហិរញ្ញវត្ថុសកល និងតួអង្គទីផ្សារជាច្រើនទៀត យើងក៏បានកំណត់បេសកកម្មរបស់យើងក្នុងការលើកកម្ពស់សុខភាពសេដ្ឋកិច្ចក្នុងតំបន់ដែលក្រុមហ៊ុនរបស់​យើង​កំពុង​មាន​ប្រតិបត្តិការ ក៏ដូចជា​ការចូលរួម​ចំណែក​ដល់វឌ្ឍនភាពសេដ្ឋកិច្ចអន្តរជាតិ តាមរយៈវិជ្ជាជីវៈ និងជំនាញរបស់យើង។ ដូច្នេះហើយ យើងពិតជារីករាយ​ដែលបានឃើញថា​ សេដ្ឋកិច្ចរបស់ពិភពលោកនៅតែបន្តរឹងមាំ។

ជាងនេះទៅទៀត ក្នុងឱកាសអបអរសាទរដល់អ្នកឈ្នះពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច ជាពិសេសលោកបណ្ឌិត Ben S. Bernanke ព្រមទាំងសមិទ្ធផលទាំងអស់នៅក្នុងវិស័យសេដ្ឋកិច្ចពិភពលោក វាក៏បានរំលឹកយើងអំពីពេលវេលាដ៏អស្ចារ្យមួយ នៅពេលដែលលោក Lawrence Kook ដែលជាអភិបាល និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនយើង បានឡើងលើវេទិការួមគ្នាជាមួយលោកបណ្ឌិត Ben S. Bernanke ដើម្បីផ្លាស់ប្តូរគំនិត ពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុ និងចែករំលែកការយល់ដឹងស៊ីជម្រៅអំពីការអភិវឌ្ឍហិរញ្ញវត្ថុជាដើម។

ជាថ្មីម្តងទៀត ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមអបអរសាទរដល់លោកបណ្ឌិត Ben S. Bernanke ហើយសូមថ្លែងអំណរគុណចំពោះបុគ្គលគ្រប់រូប ដែលបានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីស្ថិរភាព និងនិរន្តរភាពហិរញ្ញវត្ថុពិភពលោករបស់យើង។

សូមចុចលើតំណភ្ជាប់ខាងក្រោមនេះ ដើម្បីទស្សនាវីដេអូនៃមតិចំណាប់អារម្មណ៍របស់លោកបណ្ឌិត Ben S. Bernanke ក្នុងឱកាសឈ្នះពានរង្វាន់ណូបែលរបស់លោក

https://www.theguardian.com/business/video/2022/oct/10/ben-bernanke-wins-nobel-economics-prize-2022-for-work-on-banks-video