​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ឧបត្ថម្ភ​ម៉ាស់​ ​និង​ទឹក​សម្លាប់​មេរោគ​សា​នី​ស្វីស​ ​ដល់​យុទ្ធនាការ​សប្បុរស​ធម៌​របស់​ ​ន​.​ម​.​ក​ ​សម្រាប់​សាលារៀន​ចំនួន​ ​៣​៤

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ឧបត្ថម្ភ​ម៉ាស់​ ​និង​ទឹក​សម្លាប់​មេរោគ​សា​នី​ស្វីស​ ​ដល់​យុទ្ធនាការ​សប្បុរស​ធម៌​របស់​ ​ន​.​ម​.​ក​ ​សម្រាប់​សាលារៀន​ចំនួន​ ​៣​៤

​នា​ថ្ងៃ​ទី​១​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ឧបត្ថម្ភ​សម្ភារ​សម្រាប់​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​រួម​មាន៖​ ​ទឹក​លាងដៃ​សម្លាប់​មេរោគ​សា​នី​ស្វីស​ (S​an​i​swiss​ ​Hand​ S​an​it​i​z​e​rs) ​ចំនួន​ ​១​៥​០​លីត្រ​ ​និង​ម៉ាស់​ចំនួន​ ​១​២​ ​៥​០​០​ ​តាមរយៈ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​ដើម្បី​គាំទ្រ​កម្មវិធី​សប្បុរស​ធម៌​សម្រាប់​សាលារៀន​ចំនួន​ ​៣​៤​កន្លែង​ ​ដែល​ស្ថិតនៅ​ក្នុងស្រុក​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​ ​ក្នុង​គោលបំណង​ចូល​រួមចំណែក​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺរាតត្បាត​ ​និង​លើក​ក​ម្ពស់​សុខុមាលភាព​ទូទៅ​។​

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ដល់​សម្ភារ​ការពារ​ដល់​សិស្សានុសិស្ស​ ​និង​លោកគ្រូ​ ​អ្នក​គ្រូ​ ​ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​នូវ​សុវត្ថិភាព​ដ៏​ល្អ​បំផុត​នោះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​សង្ឃឹម​ថា​ ​ការ​ចែករំលែក​បន្ដិច​បន្តួច​នេះ​នឹង​កើតជា​ប្រយោជន៍​ ​ក៏ដូចជា​អាច​ជំរុញ​ឱ្យ​មានស្មារតី​ចូលរួម​បន្ថែម​ទៀត​ពី​សាធារណជន​ ​ពីព្រោះ​សេចក្តី​សុខ​ដ៏​ធំធេង​និង​យូរអង្វែង​ ​គឺ​ផ្ដើម​ចេញពី​សកម្មភាព​យកចិត្ដទុកដាក់​ចំពោះ​គ្នា​បន្ដិចបន្ដួច​នេះឯង​ ​ដែល​ជា​គុណ​តម្លៃ​ស្នូល​នៃ​មនុស្សធម៌​ ​និង​ទំនួល​ខុសត្រូវ​សង្គម​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូល​រួមចំណែក​ក្នុង​ការ​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទាំង​នៅ​ក្នុង​ក្រុមហ៊ុន​ផ្ទាល់​ ​និង​តាមរយៈ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ខាងក្រៅ​ផង​ដែរ​។​ ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ​ក្រុមហ៊ុន​បាន​ជ្រើសរើស​ផលិតផល​ ​និង​វិធី​សា​ស្រ្ត​ល្អ​បំផុត​ ​ដើម្បី​ប្រាកដ​ថា​វា​នឹង​មិន​មានផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​នៅពេលអនាគត​ ​ដែល​បណ្ដាលមកពី​ការ​អនុវត្ត​ពាក់ព័ន្ធ​នឹង​ផ្នែក​វេជ្ជសាស្ត្រ​។​ ​ជាក់ស្ដែង​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​សា​នី​ស្វីស​ ​ឌី​ស្រ្ទីប្យ៊ូ​សិន​ (ខេ​ម​បូ​ឌា) ​ជាប្រចាំ​ដើម្បី​សម្លាប់​បាក់តេរី​ ​មេរោគ​ ​និង​វី​រុ​ស​គ្រប់​ប្រភេទ​ ​រួម​ទាំង​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​ព្រោះថា​ផលិតផល​សា​នី​ស្វី​សត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការសុខភាព​ពិភពលោក​។​ ​ដូច្នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​សោមនស្ស​ក្នុង​ការប្រើប្រាស់​ ​និង​ចែករំលែក​ផលិតផល​ដែល​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​ជាស​កល​នេះ​ដល់​សិស្សានុសិស្ស​ ​និង​សហគមន៍​ឱ្យ​អស់ពី​លទ្ធភាព​ ​ដើម្បី​ឱ្យ​ការ​ថែរក្សា​អនាម័យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ខ្ពស់​ ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​ពេល​អនាគត​។​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ​ន​.​ម​.​ក​ ​សម្រាប់​ការ​ផ្តួចផ្តើម​ ​និង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​របស់យើង​ ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ដ៏​សំខាន់​នេះ​ ​ហើយ​ក្រុមហ៊ុន​យើង​នឹង​ប្ដេជ្ញា​ចិត្ដ​ចូលរួម​ក្នុង​សកម្មភាព​សប្បុរស​ធម៌​របស់​ ​ន​.​ម​.​ក​ ​ជាបន្តបន្ទាប់​ទៀត​នា​ពេល​អនាគត​។​