ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ចូលរួម​វេទិកា​ឥណទាន​ចិន​ប្រចាំ​ឆ្នាំ​លើក​ទី១៦

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ចូលរួម​វេទិកា​ឥណទាន​ចិន​ប្រចាំ​ឆ្នាំ​លើក​ទី១៦

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាននិងកំពុងអភិវឌ្ឍខ្លួន ដើម្បីក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចចិត្តដែលមានប្រសិទ្ធភាពក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតែងតែបន្ដមោទកភាពរបស់ខ្លួនក្នុងការចូលរួមចំណែកឱ្យអស់ពីសមត្ថភាពដល់ភាពពេញលេញនៃការបង្កើតនានា។

ស្របតាមស្ថានភាពសេដ្ឋកិច្ចឌីជីថលបច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ស្វាគមន៍រាល់ការអញ្ជើញ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍរួម ប្រតិបត្តិការប្រកបដោយនិរន្តរភាព និងផែនការដែលអាចធ្វើទៅបាន។

ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២  ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងវេទិកានៃកិច្ចប្រជុំឥណទានចិនប្រចាំឆ្នាំលើកទី១៦ ឬ 16th China Credit 4.16 Summit Forum។ វេទិកាប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យប៉េកាំង ដែលមានមូលដ្ឋាននៅប្រទេសចិន។ តាមរយៈការចូលរួមនេះ ក្រុមហ៊ុនយើងបានផ្លាស់ប្តូរទស្សនវិស័យជាក់ស្ដែង និងបានបង្កើតលទ្ធផលប្រកបដោយឥទ្ធិពលសម្រាប់ព្រឹត្តិការណ៍ទាំងមូល។

ប្រធានបទគោលនៃវេទិកាប្រចាំឆ្នាំ២០២២​ នេះ គឺទំនើបភាវូបនីយកម្មចិន និងដំណើរថ្មីសម្រាប់ការកសាងប្រព័ន្ធឥណទានសង្គម ឬ Chinese Modernization & New Journey for Construction of Social Credit System។ ក្រោមប្រធានបទនេះ នៅមានប្រធានបទរងជាច្រើនទៀត ដែលអនុញ្ញាតឱ្យសាស្រ្តាចារ្យ អ្នកឯកទេស អ្នកជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងវិស័យពាក់ព័ន្ធជាច្រើនទៀត បានសហការគ្នាធ្វើបទបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីប្រាកដថា ព្រឹត្ដិការណ៍ប្រចាំឆ្នាំលើកទី១៦ នេះ អាចជួយគាំទ្រដល់ទំនើបភាវូបនីយកម្ម និងផែនការប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រព័ន្ធឥណទានសង្គមរបស់ប្រទេសចិន និងប្រទេសដៃគូទាំងអស់។

លោក Lawrence Kook ដែលជាអភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិនមួយរូប សម្រាប់ប្រធានបទរង៖ «ការកសាងទីផ្សារឥណទាន និងការអនុវត្តច្បាប់ឥណទានក្នុងសេដ្ឋកិច្ចឌីជីថល»។

ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្តាលដំបូងគេនៅកម្ពុជា ដោយបានបន្ដដឹកនាំក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទជាច្រើន ក្នុងបេសកកម្មជំរុញឱកាសវិនិយោគ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង តែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមវេទិកាបែបនេះបន្ដទៀត។

ក្រៅពីសេចក្តីរំភើបដោយបានចូលរួមក្នុងកម្មវិធី និងបានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងប្រធានបទខាងលើ លោក Lawrence Kook ក៏បានបង្ហាញសុទិដ្ឋិនិយម និងបានលើកជាឧទាហរណ៍ជាក់ស្ដែងពីរបៀបដែល ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយនឹងនិយ័តករមូលបត្រកម្ពុជា ក៏ដូចជាតួអង្គទីផ្សារសំខាន់ៗទាំងអស់ បានអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាប្រកបដោយជោគជ័យ។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានសោមនស្សក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបានប្តេជ្ញាចិត្ដក្នុងការសម្របខ្លួនទៅនឹងទីផ្សារឌីជីថលដែលកំពុងរីកចម្រើន និងប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ដែលនឹងនាំមកនូវឱកាស និងគុណតម្លៃកាន់តែច្រើនសម្រាប់មនុស្សគ្រប់គ្នា។