​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​សិក្ខាសាលា​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​សិក្ខាសាលា​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ

នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានចូលរួមសិក្ខាសាលាលើកទីសម្រាប់អ្នកសារព័ត៌មានស្តីពី “ការផ្សារភ្ជាប់គ្នារវាងវិ​ស័​យ​មូលបត្រ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា” ដែលរៀបចំឡើងដោយគណៈកម្មការមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីចែករំលែកចំណេះដឹងទូទៅស្តីពីទីផ្សារមូលបត្រដល់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្រើនអំពីវិនេះ ហើយអាចផ្សព្វផ្សាយព័ត៌មានទីផ្សារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពដល់សាធារណៈជនទូទៅ លើសពីនេះ សិក្ខាសាលាក៏មានគោលបំណងចង់ឱ្យអ្នកសារព័ត៌មានយល់ដឹងបន្ថែមអំពីការអភិវឌ្ឍនៃទីផ្សារមូលបត្រ ផលិតផលហិរញ្ញវត្ថុដូចជាភាគហ៊ុន និងសញ្ញាប័ណ្ណចំណេះដឹងទូទៅស្តីពីទីផ្សារឧបករណ៍និស្សន្ទ និងដំបូន្មានសម្រាប់ការសរសេរព័ត៌មានមូលបត្រ

លោកជំទាវ ឆាយ ក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានចូលរួមសិក្ខាសាលានេះជាមួយលោក ជា សុធា អគ្គនាយកនៃក្រុមហ៊ុន ហ្គោដេ អេហ្វអិស៍ លីង ឃែភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាររបស់ក្រុមហ៊ុនខេបូឌា ដេរីវ៉េទីវ អ៊ិឆេង លោក ជា សុធា គឺជាវាគ្មិនមួយរូបនៅក្នុងសិក្ខាសាលា ដែលចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពី “ចំណេះដឹងទូទៅស្តីពីទីផ្សារឧបករណ៍និស្សន្ទ”

លោក សុធា មានប្រសាសន៍ថា ទីផ្សារឧបករណ៍និស្សន្ទអាចជាទីផ្សារមួយដែលប្រជាជនកម្ពុជាមួយចំនួនធំមិនធ្លាប់ស្គាល់ ប៉ុន្តែសម្រាប់ឈ្មួញ អ្នកវិនិយោគឧបករណ៍និស្សន្ទអាជីព ពួកគេប្រើប្រាស់ទីផ្សារឧបករណ៍និស្សន្ទដើម្បីការពារហានិភ័យ បង្កើនការវិនិយោគដើម្បីចំណេញ និងធ្វើការប៉ាន់ស្មានលើបំរែបំរួលនៃតម្លៃទំនិញផ្សេងៗដើម្បីទទួលបានប្រាក់ចំណេញ លោកបានបន្ថែមទៀតថា “ខ្ញុំមានសេចក្តីរីករាយណាស់នៅថ្ងៃនេះ ដែលបានចែករំលែកចំណេះដឹងដ៏មានតម្លៃមួយចំនួនស្តីពីទីផ្សារឧបករណ៍និស្សន្ទដល់អ្នកទាំងអស់គ្នា ជាពិសេសអ្នកសារព័ត៌មានដែលត្រូវការសរសេរព័ត៌មានមូលបត្រឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីអប់រំសាធារណជនទូទៅឱ្យយល់ដឹងកាន់តែច្រើនអំពីទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ

ក្រៅពីវាគ្មិនរបស់ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង វាគ្មិនដទៃទៀតមកពីគណៈកម្មការមូលបត្រកម្ពុជា ទីផ្សារមូលបត្រកម្ពុជា និងកាសែតភ្នំពេញប៉ុស្តិ៍ក៏មានវត្តមាននៅក្នុងសិក្ខាសាលានេះផងដែរ ដោយធ្វើបទបង្ហាញរៀងៗខ្លួនលើប្រធានបទផ្សេងៗគ្នាដូចជាប្រធានបទស្ដីពីទីផ្សារមូលប័ត្រ ផលិតផលហិរញ្ញវត្ថុ និងដំបូន្មានសរសេរព័ត៌មានទាក់ទងនឹងវិមូលបត្រ ដើម្បីចែករំលែកចំណេះដឹងដល់សិក្ខាកាមទាំងឡាយដែលមានវត្តមាននៅទីនោះ សិក្ខាកាមដែលបានចូលរួមសិក្ខាសាលានេះរួមមានអ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកម្ពុជា ដែលកំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍

បន្ទាប់ពីរៀបចំសិក្ខាសាលានេះ គណៈកម្មការមូលបត្រកម្ពុជាសង្ឃឹមថាអ្នកសារព័ត៌មាននឹងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវិមូលប័ត្រនៅកម្ពុជា និងពង្រឹងជំនាញរបស់ពួកគេក្នុងការសរសេរព័ត៌មានពាក់ព័ន្ធនឹងវិមួយនេះ ហើយជាលទ្ធផលពួកគេនឹងជួយផ្សព្វផ្សាយព័ត៌មានដែលមានសារៈប្រយោជន៍ជូដល់សាធារណជនអំពីទីផ្សារមូលប័ត្រ និងផលិតផលហិរញ្ញវត្ថុផ្សេងទៀត

ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេងតែងតែគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងការផ្ដល់វគ្គបណ្តុះបណ្តាលអំពីទីផ្សារឧបករណ៍និស្សន្ទជូនដល់សាធារណជន តាមរយៈការរៀបចំព្រឹត្តិការណ៍ធំជាច្រើននៅទូទាំងប្រទេស ជាក់ស្ដែងនៅដើមខែវិច្ឆិកានេះ ភាគីទាំងពីរបានរៀបចំកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាប្រកបដោយជោគជ័យដំបូងគេបង្អស់នៅកម្ពុជាស្តីពី “វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិតាមប្រព័ន្ធអនឡាសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ” ដើម្បីជួយម្រុដល់ទីផ្សារឧបករណ៍និស្សន្ទឱ្យកាន់តែរីកចម្រើនទៅមុខ