ក្រុមហ៊ុន​ C​D​X ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​ក្រុមហ៊ុន​ J​F​X ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ប្តេជ្ញា​រួមគ្នា​អភិវឌ្ឍ​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​

ក្រុមហ៊ុន​ C​D​X ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​ក្រុមហ៊ុន​ J​F​X ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ប្តេជ្ញា​រួមគ្នា​អភិវឌ្ឍ​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​

នា​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយ​មាន​ការ​ចូល​រួម​ជាសក្ខី​ភាពពី​ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គ​នាយក​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) រួម​ជា​មួយ​នឹង​ភ្ញៀវ​កិត្តិយស​ក្នុង​ស្រុក​និង​អន្តរជាតិ​​ជាង​៦០០​នាក់ ជា​ពិសេស​មន្រ្តី​រដ្ឋាភិបាល និង​អ្នក​ជំនាញ​អន្តរជាតិ ក្រុម​ហ៊ុន CDX បាន​បង្ហាញ​នូវ​ជោគ​ជ័យ​ថ្មី​របស់​ខ្លួន​តាម​រយៈការ​ចុះ​ហត្ថ​លេខាលើអនុស្សរណៈយោគ​យល់​គ្នា​ជា​មួយ​ក្រុម​ហ៊ុន JFX ដែល​ជា​ក្រុម​ហ៊ុន​មូលប័ត្រ​ដំបូង​គេ​នៅ​ប្រទេស​ឥណ្ឌូនេ​ស៊ី ដែល​មាន​ប្រវត្តិ និង បទពិ​សោធន៍​ជា​ច្រើន​ទសវត្សលើទី​ផ្សារ​អន្ដរ​ជាតិ។

ការ​ចុះ​ហត្ថ​លេខាលើអនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា​នេះ បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ទៀត​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ប្រទេស​កម្ពុជា ហើយ​បាន​បង្ហាញ​ពីការ​ឆ្លុះបញ្ចាំង​ដ៏​ត្រឹម​ត្រូវ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ហ៊ុន CDX ក្នុង​ការបង្កើន​ស្តង់ដារ​នៃ​ការជួញដូរ​ឧបករណ៍​និស្សន្ទ ក៏​ដូចជា​បង្ហាញ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា​ទៅ​កាន់​ពិភព​លោក ដែល​បំ​ពេញ​នូវ​ការប្តេជ្ញា​ចិត្ត​ដ៏​រឹងមាំ​របស់​ក្រុម​ហ៊ុន​ចំពោះ​ការអភិវឌ្ឍ​វិស័យហិរញ្ញ​វត្ថុ​ទាំង​មូល​នៅ​ក្នុង​ប្រទេស​កម្ពុជា។