​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ទទួលស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​ដើម្បី​ផ្សារភ្ជាប់​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​អភិវឌ្ឍ​ទី​ផ្សារ​លោហធាតុ​មាន​តម្លៃ​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ទទួលស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​ដើម្បី​ផ្សារភ្ជាប់​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​អភិវឌ្ឍ​ទី​ផ្សារ​លោហធាតុ​មាន​តម្លៃ​

​នា​ថ្ងៃ​ទី​៣​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​សោមនស្ស​រីករាយ​ក្នុង​ការ​ទទួលស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមហ៊ុន​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​នៅ​ទីស្នាក់ការ​កណ្តាល​របស់យើង​ ​បន្ទាប់ពី​យើង​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ហាង​គ្រឿងអលង្ការ​ដ៏​ល្បីល្បាញ​មួយ​នេះ​កាលពី​ស​ប្តាហ៍​មុន​។​ ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​នេះ​ ​បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ក្នុង​ការ​ផ្សារភ្ជាប់​ ​និង​ពង្រឹង​យុទ្ធសាស្ត្រ​ផែនការ​អាជីវកម្ម​ ​ដើម្បី​បន្ថែម​អត្ថប្រយោជន៍​ដល់​អតិថិជន​របស់​ភាគី​ទាំងសងខាង​ ​ក៏ដូចជា​លើក​ក​ម្ពស់​ទី​ផ្សារ​លោហធាតុ​មាន​តម្លៃ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។​

​ដំណើរ​ទស្សនកិច្ច​លើក​ចុងក្រោយ​នេះ​ ​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដឹកនាំ​ដោយ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​និង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​ ​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​បង្កើត​បាន​នូវ​លទ្ធភាព​កាន់តែ​ខ្ពស់​សម្រាប់​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ​នា​ពេល​អនាគត​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​ ​ដូចដែល​បាន​រៀបរាប់​ខាងដើម​។​

​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​ពិតជា​សង្ឃឹម​ថា​ ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ក្រុមហ៊ុន​ទាំងពីរ​ ​នឹង​ក្លាយ​ជា​កត្ដា​ជំរុញ​មួយ​យ៉ាងសំខាន់​ ​ដល់​គម្រោង​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​របស់​ក្រុមហ៊ុន​យើង​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​»​។​

​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​លើកឡើង​ដែរ​ថា​៖​ ​«​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏​កំពុង​ទន្ទឹង​រង់ចាំ​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​ហើយ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​យើង​នឹង​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​អតិថិជន​របស់យើង​ ​ក៏ដូចជា​ចូល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ទី​ផ្សារ​លោហធាតុ​មាន​តម្លៃ​នៅ​កម្ពុជា​ ​ស្របតាម​ភាព​ជោគជ័យ​របស់​កម្ពុជា​ដែល​មាន​ក្រុមហ៊ុន​ផលិត​មាស​លើកដំបូង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កាលពីឆ្នាំមុន​»​។​

ជា​រួម​ ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយរីករាយ​ ​ខណៈ​ដែល​ភាគី​ទាំងសងខាង​បាន​បង្ហាញ​ពី​ការ​កោតសរសើរ​គ្នា​ទៅវិញទៅមក​ ​និង​រំពឹង​ថា​ ​យើង​នឹង​សម្រេច​បាន​នូវ​កិច្ច​សហប្រតិបត្តិ​ដ៏​មាន​អត្ថន័យ​មួយ​ឆាប់ៗ​នេះ​ ​ដើម្បី​ជា​ភាព​ល្អ​ប្រសើរ​នៃ​វិ​ស​័​យ​លោហធាតុ​មាន​តម្លៃ​។​