​ខេត្ត​ប៉ៃលិន​ – ​គោលដៅ​ទី​៦​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៩​ ​រៀបចំ​ដោយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​រដ្ឋបាល​ខេត្ត​ប៉ៃលិន​

​ខេត្ត​ប៉ៃលិន​ – ​គោលដៅ​ទី​៦​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៩​ ​រៀបចំ​ដោយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​រដ្ឋបាល​ខេត្ត​ប៉ៃលិន​

​នា​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ក្នុង​ការរៀបចំ​សិក្ខាសាលា​នៅ​ខេត្ត​ប៉ៃលិន​ ​ដែល​ជាគោល​ដៅ​ទី​៦​ក្នុង​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រោម​អធិបតី​លោក​ ​ជា​ ​បុល្លិកា​ ​អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​លោក​ ​អ៊ុន​ ​ប៊ុន​លី​ ​នាយក​រដ្ឋបាល​សាលាខេត្ត​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ ​និង​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង។​ ​ភ្ជាប់​ជាមួយនឹង​ប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​មាន​គោលបំណង​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ ​បទពិសោធន៍​ ​បទ​ប្បញ្ញាត្តិ ​និង​ឱកាស​វិនិយោគ​ដល់​សាធារណៈ​ជន​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា។​

​លោក​ ​អ៊ុន​ ​ប៊ុន​លី​ ​បាន​ផ្ដល់​កិត្តិយស​ផ្ដល់​មតិ​ស្វាគមន៍​ដល់​អង្គ​សិក្ខាកាម​ទាំងមូល​ពាក់ព័ន្ធ​នឹង​កិច្ចការ​អភិវឌ្ឍ​លើ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោល​នយោបាយ​អភិវឌ្ឍ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ផង​ដែរ។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ ​ការយល់​ដឹង​មួយ​នេះ​ពិតជា​មាន​សារប្រយោជន៍​ខ្លាំង​សម្រាប់​សិក្ខាកាម​ក្នុង​ការពង្រីក​នូវ​ចំណេះ​ដឹង​ ​ក៏ដូចជា​កាត់បន្ថយ​នូវ​កម្រិត​ហា​និ​ភ័យ​នៃ​ការ​វិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​នេះ​។​ ​ហេតុ​ដូចនេះ​ហើយ​ ​លោក​បាន​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាម​ទាំងអស់​ឲ្យ​មានការ​យកចិត្តទុកដាក់​ក្នុង​ការ​ស្វែងយល់​បន្ថែម​អំពី​បច្ចេកទេស​ ​និង​បទពិសោធន៍​ថ្មី​ទាក់ទង​នឹង​ការ​ជួញ​ដូរ​លើ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នេះ។​

​បន្ទាប់មក​ ​លោក​ ​ជា​ ​បុល្លិកា​ ​បាន​ផ្ដល់​មតិ​បើក​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​នៅ​ខេត្ត​ប៉ៃលិន​នេះ​ ​ហើយ​បាន​បញ្ជាក់​ពី​ទិសដៅ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការពង្រីក​ការ​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​ ​លោក​ ​ក៏បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ ​និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ ​ស្រប​ពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​វិនិ​យោគិន​ ​កំពុង​បន្ត​យ៉ាងសកម្ម​។​

​លោក​ ​បុល្លិកា​ ​បាន​និយាយ​ថា​៖​ ​«​បទ​ប្បញ្ញាត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ត្រូវ​បាន​ដាក់​ឱ្យ​អនុម័ត​ជាបន្តបន្ទាប់​ ​ដើម្បី​ធានា​បាន​នូវ​សណ្ដាប់ធ្នាប់​ ​ប្រសិទ្ធ​ភាព​ ​និង​តម្លា​ភាព​នៅ​ក្នុង​ទី​ផ្សារ​។​ ​ក្នុងនាម​ជា​អា​ជ្ញ​ធ​រ​ ​ក៏​មិន​អាច​ភ្លេច​ទេពី​ការ​ការពារ​វិនិ​យោគិន​។​ ​យន្ត​ការ​នៃ​ការ​ការពារ​វិនិ​យោគិន​មួយ​ដ៏​សំខាន់​ក្នុងចំណោម​យន្ត​ការដែល​មាន​នោះ​ ​គឺ​ការ​រក្សា​សុវត្ថិភាព​សាច់ប្រាក់​។​»​

ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​Law​r​e​nc​e​ Kook ​បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​របស់​លោក​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​និង​ជឿជាក់​ថា​ ​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​វិនិ​យោគិន​ ​ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ​ទាំង​ក្នុងរយៈពេល​ខ្លី​ ​និង​រយៈពេល​វែង​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ ​និង​មានការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។​

លោក​ ​Law​r​e​nc​e​ ​បាន​និយាយ​ថា​៖​ ​«​មុន​បំណាច់​ឆ្នាំ​២​០​១​៩​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​នឹងបាន​ធ្វើដំណើរ​ ​និង​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈ​ជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​។​ ​មិនតែប៉ុណ្ណោះ​ ​យើង​ ​នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ ​និង​ទាក់ទាញ​វិនិ​យោគិន​បរទេស​ឱ្យ​មក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណភូមិ​នេះ​ ​នៅ​ពេល​យើង​ចូលរួម​ក្នុង​ពិព័រណ៍​ ​L​on​don​ ​Summit​ 2019 ​នៅ​ប្រទេស​អង់គ្លេស​ ​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។​»​

​គិត​មកដល់​បច្ចុប្បន្ននេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការរៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ខេត្ត​ចំនួន​១​១​រួចមក​ហើយ​ ​រួម​មាន​៖​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​តាកែវ​ ​ខេត្ត​កំពត​ ​ខេត្ត​កែប​ ​ខេត្ត​កំពង់ឆ្នាំង​ ​ខេត្ត​ពោធិ៍សាត់​ ​និង​ខេត្ត​ប៉ៃលិន​នេះ​តែម្ដង​។​

​នៅ​លើឆាកអន្តរជាតិ​វិញ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ធ្លាប់​បាន​ចូលរួម​ពិព័រណ៍​ ​និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំ​ៗ​ ​ដូចជា៖​ ​ពិព័រណ៍​ ​iF​X ​Ex​p​o ​ឆ្នាំ​២​០​១​៨​ ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១​៨​នៅ​ចក្រភពអង់គ្លេស​ ​និង​ពិព័រណ៍​ ​iF​X ​Ex​p​o ​A​i​s​a​ ​២​០​១​៩​នៅ​ទីក្រុង​ហុងកុង។