​ខេត្ត​ពោធិ៍សាត់​ – ​គោលដៅ​ទី​៥​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២​០​១​៩​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​

​ខេត្ត​ពោធិ៍សាត់​ – ​គោលដៅ​ទី​៥​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២​០​១​៩​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​

កាលពីថ្ងៃទី ខែតុលា ឆ្នាំ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំសិក្ខាសាលានៅខេត្តពោធិ៍សាត់ ដែលជាគោលដៅទីនៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ ក្រោមអធិបតីឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ភ្ជាប់ជាមួយនឹងប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់សាធារណៈជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម សាយ សុជាតិ បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍បើកកម្មវិធីសិក្ខាសាលានៅខេត្តពោធិ៍សាត់នេះ ឯកឧត្តម បានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូដល់ប្រជាពលរដ្ឋលើគ្រប់វិ ជាពិសេសការអភិវឌ្ឍវិសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ក្នុងមួយឆ្នាំ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម សាយ សុជាតិ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ

ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា  ក្នុងនោះដែរ ឯកឧត្ដម បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត ឯកឧត្ដម បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ឯកឧត្តម
 បានមានប្រសាសន៍ថា «ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»

លោក Lawrence Kook អភិបាលនៃ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់របស់លោកទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា វានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិន ដែលវិនិយោគលើផលិតផលឧបករណ៍និស្សន្ទទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក

លោក Lawrence បាននិយាយថា «មុនបំណាច់ឆ្នាំនេះ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង និងគណៈកម្មការមូលបត្រកម្ពុជា នឹងបានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ យើង នឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ នៅពេលយើងចូលរួមក្នុងពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេស ក្នុងខែវិច្ឆិកាខាងមុខនេះ»

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តក្នុងខេត្តចំនួនរួចមកហើយ រួមមាន ខេត្តព្រះសីនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់នេះតែម្ដង
នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេបូឌា ដេរីវ៉េទីវ អ៊ិឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំ ដូចជា ពិព័រណ៍ iFExpឆ្នាំ នៅប្រទេសសាយប្រឺ ពិព័រណ៍ London Summit ឆ្នាំនៅចក្រភពអង់គ្លេស និងពិព័រណ៍ iFExpAisa នៅទីក្រុងហុងកុង