ការណែនាំនៃការដាក់ពាក្យទៅកាន់ CDX
គោលការណ៍ណែនាំក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ
ដើម្បីទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌតម្រូវខាងក្រោម៖
- ការចុះបញ្ជីក្រុមហ៊ុនដោយក្រសួងពាណិជ្ជកម្ម
- ការចុះប៉ាតង់ និងអាករលើតម្លៃបន្ថែមពីអគ្គនាយកដ្ឋានពន្ធដារ
- ពាក្យស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ
- លិខិតតែងតាំងឈ្មួញជើងសាឧបករណ៍និស្សន្ទពីក្រុមហ៊ុនសមភាគីកណ្តាលដែលមានអាជ្ញាបណ្ណ
មូលធនតម្រូវតាមច្បាប់
- មូលធនតម្រូវអប្បបរិមា៖ ៥០០.០០០ ដុល្លារអាមេរិក
- រក្សាមូលធនសុទ្ធ (១០% នៃមូលធនតម្រូវ)
- ប្រាក់តម្កល់ (១៥% នៃមូលធនត្រូវតម្កល់នៅគណនីធនគាររបស់និយ័តករមូលបត្រកម្ពុជា)
ការចំណាយលើប្រតិបត្តិការ
- ថ្លៃអាជ្ញាបណ្ណ និងតំហែទាំ MT4
- ថ្លៃបណ្តុះបណ្តាល និងការប្រលងសម្រាប់អភិបាល នាយកប្រតិបត្តិ និងភ្នាក់ងារឧបករណ៍និស្សន្ទ
- ឱកាសទីផ្សារ ដូចជាសិក្ខាសាលា និងកម្មវិធីរបស់ក្រុមហ៊ុន
- ការបង្កើតមជ្ឈមណ្ឌលសេវាអតិថិជនពិសេស
- ការបង្កើតផ្នែកប្រឹក្សាយោបល់ពិសេស
លក្ខខណ្ឌតម្រូវធនធានមនុស្ស