ជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក សាច់ប្រាក់អតិថិជនរបស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទត្រូវបានផ្តួចផ្តើមត្រួតពិនិត្យ និងចែកចាយដោយអនុលោមទៅតាមបទប្បញ្ញត្តិហិរញ្ញវត្ថុអតិថិជនយ៉ាងម៉ឺងម៉ាត់ និងរក្សាសុច្ចរិតភាព និងសាច់ប្រាក់ដែលកំពុងត្រូវបានជួញដូរនៅលើវេទិការជួញដូរ។ ម៉ាជីននៅសល់(‘free margin)របស់អតិថិជនទាំងអស់ត្រូវបានរក្សាទុកក្នុងភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ(CSA) និងត្រូវបានដាក់ដាច់ដោយឡែកពីសាច់ប្រាក់ប្រតិបត្តិការក្រុមហ៊ុន។ ផ្នែកហិរញ្ញវត្ថុធ្វើការផ្ទៀងផ្ទាត់ប្រចាំថ្ងៃនូវទ្រពសកម្ម និងបំណុលរបស់អតិថិជនស្របតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុន។