
យើងបានសង្កេតឃើញនូវការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុដែលបានទាក់ទាញការវិនិយោគជាច្រើន។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បានទាក់ទាញនូវការយកចិត្តទុកដាក់ពីសំណាក់វិនិយោគិនហិរញ្ញវត្ថុក្នុងស្រុកនិងអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗគ្នាជាច្រើនដោយសារទីផ្សារហិរញ្ញវត្ថុមានបទប្បញ្ញត្តិនិងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះវិនិយោគិនជាច្រើនចូលរួមទីផ្សារនេះក្នុងដំណាក់កាលនេះដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមាពីការវិនិយោគ។