កំឡុងពេលពាក់កណ្ដាលទសវត្សនេះ យើងខ្ញុំបានឃើញពីកំណើនដ៏គួរឲ្យកត់សម្គាល់នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងវិស័យពីរ គឺវិស័យសេវាកម្ម និង ហិរញ្ញវត្ថុ។ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ ទាំងនេះឲ្យមានស្ថេរភាព រាជរដ្ឋាភិបាលកម្ពុជាបន្តបង្កើតបរិយាកាសនៃការវិនិយោគឲ្យកាន់តែល្អប្រសើរ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផ្ដល់លក្ខខណ្ឌប្រកួតប្រជែងដើម្បីលើកទឹកចិត្ត និងទាក់ទាញការយកចិត្តទុកដាក់វិនិយោគិនមកពីគ្រប់តំបន់ទូទាំងសាកលលោក។
ប្រសិនបើយើងក្រឡេកទៅមើលទីផ្សារហិរញ្ញវត្ថុក្នុងស្រុកនាពេលបច្ចុប្បន្ន យើងឃើញថាសន្ទុះនៃស្ថាប័នហិរញ្ញវត្ថុ និងធនាគារបានកើនឡើងយ៉ាងឆាប់រហ័ស។ ទោះបីជាច្បាប់ទីផ្សារហិរញ្ញវត្ថុព្រះរាជាណាចក្រកម្ពុជាមិនទាន់រឹងមាំយ៉ាងណាក្ដី ក៏វិនិយោគិនបរទេសជាច្រើនបានឃើញនូវសក្ដានុពលនៃកំណើនទីផ្សារនាពេលអនាគតមានលក្ខណៈធំទូលាយ ជាពិសេសគឺទីផ្សារឧបករណ៍និស្សន្ទនេះ។
ចាប់តាំងពីការបើកសម្ពោធក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ក្នុងឆ្នាំ២០១៦ មក ទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ត្រូវបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាវិនិយោគិនហិរញ្ញវត្ថុពីប្រទេសផ្សេងៗជាច្រើន។ ទីផ្សារនេះ បានបន្តពង្រីកខ្លួនយ៉ាងរឹងមាំចាប់ពីឆមាសទីមួយនៃឆ្នាំនេះ ជាមួយនឹងអ្នកចូលរួមទីផ្សារដ៏ឆ្នើម ក៏ព្រោះតែវិនិយោគិន និងអ្នកវិភាគផ្នែកហិរញ្ញវត្ថុដែលមានបទពិសោធន៍ និងវិនិយោគិនបានសម្លឹងឃើញនូវសក្ដានុពលដ៏ធំពីការអភិវឌ្ឍរបស់ ទីផ្សារ ហើយជឿជាក់ថា ការចូលរួមក្នុងដំណាក់កាលនេះ គឺជាឱកាសល្អមួយក្នុងការចាប់យកក់ អត្ថប្រយោជន៍យ៉ាងច្រើនពីការវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុនេះ។
មកទល់ពេលនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បានបង្កើនមុខមាត់របស់ខ្លួន សម្រាប់សាធារណជនទូទៅ និងក្នុងចំណោមដៃគូទីផ្សារជាច្រើន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការប្រតិបត្តិការ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បានទទួលឈ្មួញជើងសាឧបករណ៍និស្សន្ទជាច្រើន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នេះសរបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍប្រកបដោយសេ្ថរភាព និងការបង្កើនទំនុកចិត្តពីសាធារណជននៅក្នុងវិស័យហិរញ្ញវត្ថុនេះ និង ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ។