ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ ៥ ​ប្រចាំ​ឆ្នាំ​ ២០១៨

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ ៥ ​ប្រចាំ​ឆ្នាំ​ ២០១៨

​កាល​ពី​ថ្ងៃ​ទី​ 30 ​ខែវិច្ឆិកា​ ​ឆ្នាំ​ 2018 ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ 5 ​ប្រចាំ​ឆ្នាំ​ 2018 ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​នៅ​សណ្ឋាគារ​សុខា​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​ខេត្ត​នេះ​ ​គឺ​ជាគោល​ដៅ​ទីមួយ​ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំ​ ​ដោយ​ខេត្ត​បួន​ផ្សេងទៀត​ ​រួម​មាន​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​។​

​ភ្ជាប់​ជាមួយនឹង​ប្រធាន​បទ​ “​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​” ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​ ​ផ្តោត​សំខាន់​លើ​ការ​ផ្សព្វផ្សាយ​និង​ពង្រីក​ការយល់​ដឹង​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ការ​កសាង​ទំនុក​ចិត្ត​របស់​វិនិយោគិន​ ​និង​ការរៀបចំ​ឱ្យវិនិ​យោគិន​មាន​ភាព​រួចរាល់​សម្រាប់​ការ​វិនិយោគ​នេះ​។​ ​មុន​ពេល​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​រៀបចំ​សិក្ខាសាលា​សម្រាប់​ក្រុម​សិក្ខាកាម​ផ្សេងៗ​គ្នា​ ​និង​បាន​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការរៀបចំ​វេទិកា​ ​ក៏ដូចជា​ព្រឹត្តិការណ៍​ផ្សេងៗ​នៅ​​ទី​ក្រុងភ្នំពេញ​ ​ដែល​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា។​

លោក ​សៀង​ ​ធី​រិទ្ធ​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ជា​ផ្លូវការ​តាមរយៈ​សុន្ទរកថា​របស់​​លោក។​ ​បន្ទាប់មក​ លោក​​ក៏បាន​លើកឡើង​ពី​បេសកកម្ម​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​និង​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ឱ្យ​ស្វែងរក​ចំណេះ​ដឹង​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ក៏ដូចជា​ពិចារណា​ធ្វើការ​ជួញ​ដូរ​លើ​ឧបករណ៍​និស្សន្ទ​នេះ​។​ ​ក្រោយ​ពី​សុន្ទរកថា​របស់​​លោក​ ​សៀង​ ​ធី​រិទ្ធ​ត្រូវ​បាន​បញ្ចប់​ ​លោក​ ​យន់​ សុ​វណ្ណា​រ៉ា​ ​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ការ​រីក​ចម្រើន​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​និង​ក្របខ័ណ្ឌ​បទ​ប្បញ្ញាតិ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​ដើម្បី​ធានា​យន្ត​ការ​នៃ​ការ​ជួញ​ដូរ​ ​និង​ការ​ការពារ​វិនិ​យោគិន​តម្លា​ភាព​ឱ្យ​ប្រកបដោយ​តម្លា​ភាព​។​

​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​សម្តែង​ភាព​សប្បាយរីករាយ​ក្នុង​ការចូលរួម​ក្នុង​សិក្ខា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018 ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ហើយ​បាន​លើកឡើង​ថា​ ​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​ ​និង​ការ​ចែករំលែក​ចំណេះ​ដឹង​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ឱ្យ​ទូលំទូលាយ​ ​គឺជា​កាតព្វកិច្ច​មួយ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​ ​លោក​ ​Lawre​nce​ ​បាន​បន្ត​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​វាយ​តម្លៃ​ខ្លួនឯង​ ​និង​ការ​អនុវត្ត​យុទ្ធ​សា​ស្រ្ត​សមស្រប​សម្រាប់​វិនិ​យោគិន​នីមួយៗ​ ​ក៏ដូចជា​របៀប​ទាញ​យក​ផល​វិជ្ជមាន​ពី​ការ​វិនិយោគ។​ ​ក្រៅពី​ការចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នៅ​ខេត្ត​បួន​ផ្សេងទៀត​នា​ដើមខែ​ធ្នូ​ខាងមុខនេះ​ ​លោក​ ​Lawrence​​ក៏បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​នានា​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​នៅ​ឆ្នាំខាងមុខ​ៗ​ទៀត៕​