CDX គឺជាក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់ពិភពលោក និងជាឯកអគ្គរាជទូតនៃវិស័យឧបករណ៍និស្សន្ទ
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក គឺជាក្រុមហ៊ុនដែលបានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនិយ័តករមូលបត្រកម្ពុជា។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក ប្តេជ្ញាចិត្តផ្តល់ការសម្របសម្រួលដល់ឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្នុងប្រតិបត្តិការបញ្ជាទិញលក់ និងការផាត់ទាត់ប្រកបដោយប្រសិទ្ធភាព ប្រព័ន្ធជួញដូរប្រកបដោយភាពយុត្តិធម៌ បើកចំហ និងតម្លាភាព ដល់វិនិយោគិន និងចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារហិរញ្ញវត្ថុសាកលលោក។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក គឺជាក្រុមហ៊ុននាំមុខគេដ៏ពិតប្រាកដ ដែលដឹកនាំមាគ៌ាឆ្ពោះទៅរកទីផ្សារកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងធ្វើឲ្យមានស្ដង់ដារបទប្បញ្ញត្តិមួយជាសកល។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក បន្តការពង្រឹងគុណភាពអប់រំ និងសេវាកម្មតាមរយៈយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាជុំវិញទីផ្សារហិរញ្ញវត្ថុកម្ពុជា ជាពិសេសការជួញដូរលោហធាតុមានតម្លៃតាមប្រព័ន្ធអេឡិចត្រូនិក និងជាក់ស្តែង និងរូបិយប័ណ្ណបរទេស ព្រមទាំងឧបករណ៍និស្សន្ទផ្សេងទៀត។ ទាំងនេះបានធ្វើឲ្យវិនិយោគិនមានជម្រើសច្រើនក្នុងការវិនិយោគ ដែលនឹងអាចជួយក្នុងការបង្កើត និងការរក្សាទ្រព្យរបស់វិនិយោគិន។
នាំមកនូវប្រវត្តិនៃភាពជោគជ័យ និងចំណេះដឹងអំពីសារៈសំខាន់នៃការវិនិយោគ។
រួមបញ្ចូលការជួញដូរឧបករណ៍និស្សន្ទទៅជាធាតុផ្សំសំខាន់មួយនៃឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
កែទម្រង់បរិបទនិងចក្ខុវិស័យនៃឧបករណ៍ជួញដូរនៅក្នុងប្រទេសកម្ពុជាឱ្យមានភាពល្អប្រសើរថែមទៀត។