សាររបស់អគ្គនាយិកា

សាររបស់អគ្គនាយិកា

ការបង្កើត​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​វិស័យហិរញ្ញ​វត្ថុ​កម្ពុជា គឺជា​បេសកកម្ម​ធំ​បំផុត​នៃ​ក្រុម​ហ៊ុន​ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក។ ក្នុង​នាមជា​ដៃ​គូ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​មាន​ជំនាញ​ក្នុង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ចម្រុះ យើង​ខ្ញុំ​ជោគ​ជ័យ​ក្នុង​ការ​នាំ​យក​បច្ចេក​វិទ្យា​ជឿនលឿន​លំដាប់​ពិភព​លោក​​និង​មាន​ការ​គាំទ្រ​ជា​ច្រើន ដើម្បី​អភិវឌ្ឍ និង​ផ្សព្វ​​ផ្សាយ​លើក​កម្ពស់ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា។

រយៈ​ពេល​១០ឆ្នាំ ក្រោយ​ពីវិបត្តហិរញ្ញ​វត្ថុ​ពិភព​លោក​​ក្នុង​ឆ្នាំ ២០០៨​សេដ្ឋកិច្ច​ពិភព​លោក​​កំពុង​ងើប​ឡើង​វិញ​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង​ប៉ុន្តែ​ក៏​នៅ​តែ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​អស្ថេរភាព​ដែល​បង្កើត​ឡើង​ដោយ​ល្បឿនយឺត​នៃ​អតិផរណា និង​កំណើន​សេដ្ឋកិច្ច។ ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​ដ​ដែល​​នោះ វិស័យហិរញ្ញ​វត្ថុ​កម្ពុជា​កំពុង​បង្ហាញ​ពីភាពវិជ្ជ​មាន​និង​កំណើន​ដ៏​សំខាន់។ ជាក់​ស្ដែង​យើង​ឃើញ​មាន​ធនាគារ ពាណិជ្ជជា​ច្រើន សា្ថប័នហិរញ្ញ​វត្ថុ​ក៏​ដូចជា​ធុរកិច្ចហិរញ្ញ​វត្ថុ​ជា​ច្រើន​ផ្សេង​ទៀត​បាន​ចូល​រួម​ក្នុង​ប្រទេស​របស់​យើង។

នៅ​ក្នុង​ឆ្នាំ ២០១៤ យើង​ខ្ញុំ​បាន​ផ្ដួចផ្ដើម និង​សហការ​ជា​មួយ​​និយ័តករ​មូលបត្រ​កម្ពុជា ក្នុង​ការ​សិក្សា និង​ចងក្រង​ច្បាប់​ជួញដូរ អឹម និង អ៊ី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​រហូត​យើង​ខ្ញុំ​បាន​ទទួល​អាជ្ញាបណ្ណ​ដំបូង​នៅ​ថ្ងៃ​ទី១៥ខែមិថុនា ឆ្នាំ​២០១៦។

ផ្អែក​ទៅ​លើការ​ចូល​រួម​ចំណែក​នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​សហការ​រយៈ​ពេល​ជាង​៤០ឆ្នាំ ពីទី​ក្រុង​ហុងកុង យើង​ខ្ញុំ​ជឿ​ជាក់​ថា នឹង​អាចបន្ត​នូវ​ភាពជោគ​ជ័យ​ជា​ច្រើន​ទៀត​នៃ​វិស័យហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រទេស ព្រម​ទាំង​ការបង្កើន​នូវ​ចំណូល និង​ការ​ងារ​នៅ​ក្នុង​វិស័យ​នេះ។

ផ្អែក​ទៅ​លើបទពិ​សោធន៍​ជា​ប្រធាន​ក្រុម​ហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិច​ឆេង ឯ.ក យើង​ខ្ញុំ​ជឿ​ជាក់​ថា​នឹង​ទទួល បាន​ភាពជោគ​ជ័យ នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​កម្ពុជា​នា​ពេល​អនាគត។

Her E. Chhay Leakhena

លោក​ជំទាវ ឆាយ លក្ខិណា