C​D​X ​ប្រមូលផ្ដុំ​វិនិ​យោគិន​ ​អ្នកជំនាញ​ ​និង​តារា​ល្បីល្បាញ​ចម្រុះ​ជាតិ​សាសន៍​នៅ​អាណាចក្រ​នៃ​អច្ឆរិយ​ជន​

C​D​X ​ប្រមូលផ្ដុំ​វិនិ​យោគិន​ ​អ្នកជំនាញ​ ​និង​តារា​ល្បីល្បាញ​ចម្រុះ​ជាតិ​សាសន៍​នៅ​អាណាចក្រ​នៃ​អច្ឆរិយ​ជន​

ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​បាន​ប្រារព្ធ​ខួប​គម្រប់​ពីរ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ 15 ​ខែកញ្ញា​ ​ឆ្នាំ​ 2018 ​ក្រោម​ចំណងជើង​ “អាណាចក្រ​នៃ​អច្ឆរិយ​ជន​” ​នៅ​សណ្ឋាគារ​សូហ្វី​តែ​ល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​ដែល​បង្ហាញ​ពី​ដំណើរ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​ “​អាណាចក្រ​នៃ​អច្ឆរិយ​ជន​” ​បាន​ប្រមូលផ្តុំ​វិនិ​យោគិន​ ​និង​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​តារា​ល្បី​ៗ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក​។​ ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នេះ​ ​បាន​ផ្សារភ្ជាប់​ការ​​តុបតែង​ដ៏​ស្រស់​ស្អាត​ ​និង​ការ​សម្តែង​ចម្រុះ​បញ្ចូល​គ្នា​ ​ដែល​ក​ម្រ​កើតមានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ដោយ​គ្រាន់តែ​ឈានមួយជំហាន​ចូល​ទៅ​ក្នុង​បរិវេណ​នៃ​ពិធី​នេះ​ ​ភ្ញៀវកិត្តិយស​ទាំងអស់​ទទួល​បាន​នូវ​អារម្មណ៍​រំភើប​រួច​ទៅ​ហើយ​ ​ហើយ​រំពឹង​ថា​ ​ព្រឹត្តិការណ៍​នេះ​ ​នឹង​មាន​អ្វីៗ​ពិសេស​ជាច្រើន​ទៀត​ ​បន្ទាប់ពី​ពួកគេ​បាន​មើលឃើញ​នូវ​ការ​តុបតែង​រចនា​នៃ​រូប​តំណាង​ជាតិ​នៃ​ប្រទេស​ជាច្រើន​ ​ដូចជា​កម្ពុជា​ ​ចិន​ ​អូស្ត្រាលី​ ​បារាំង​ ​វៀតណាម​ ​ឥណ្ឌូណេស៊ី​ ​និង​ជប៉ុន​ ​ដែល​បង្ហាញ​សម្រស់​ដ៏​អស្ចារ្យ​របស់​ពួកគេ​ ​អម​ដោយ​តារា​បង្ហាញ​ម៉ូត​ស្រស់​ស្អាត​នៅ​ក្នុង​សំលៀកបំពាក់​ប្រពៃណី​ជាតិ​ផ្សេងៗ​ក្រោម​ពន្លឺភ្លើង​ចិញ្ចាចចិញ្ចែង​។​ ​បរិយាកាស​មួយ​នេះ​ ​បាន​បង្កើត​នូវ​ទស្សនីយភាព​មួយ​ ​ដែល​បង្ហាញ​ពី​ការ​តភ្ជាប់​គ្នា​នៃ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ ​និង​ឆ្លុះបញ្ចាំង​ពី​ការ​ធ្វើ​សមាហរណ​កម្ម ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង​ ​ដូចគ្នានឹង​អ្វី​ដែល​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​កំពុង​ធ្វើ​ដើម្បី​បង្កើន​ដៃគូ​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​។​

“​អាណាចក្រ​នៃ​អច្ឆរិយ​ជន​” ​បាន​បើក​ពិធី​ជា​ផ្លូវការ​ជាមួយនឹង​របាំ​ប្រជាប្រិយ​ខ្មែរ​ឈ្មោះ​ “​របាំ​គោះ​ត្រឡោក​” ​ដើម្បី​ស្វាគមន៍​ និង​ផ្តល់​នូវ​ការ​ក​ម្សាន្ត​ប្លែកភ្នែក​ជូន​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ ​ជាពិសេស​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មកពី​ប្រទេស​នានា​ក្រៅពី​ប្រទេស​កម្ពុជា​។​ ​បន្ទាប់មក​ ​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ត្រូវ​បាន​អញ្ជើញ​អោយ​ឡើង​ថ្លែងសុន្ទរកថា​ ​ដែល​រួម​មានការ​ស្វាគមន៍​ភ្ញៀវកិត្តិយស​ ​ការណែនាំ​អំពី​ប្រទេស​កម្ពុជា​ ​និង​ការ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​សមិទ្ធិ​ផល​របស់​ក្រុមហ៊ុន​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​ជាពិសេស​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ក្នុង​ឆ្នាំ​កន្លងទៅ​ ​ដែល​ក្រុមហ៊ុន​បាន​ជម្នះ​បញ្ហា​ប្រឈម​ ​ហើយ​បាន​ដឹកនាំ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ក្នុងស្រុក​ទៅកាន់​ក​ម្រិ​ត​មួយ​ដែល​កាន់តែ​ប្រសើរ​។​ ​លោក​ ​Law​r​e​nc​e​ ​ក៏បាន​បង្ហាញ​ពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញាធរ​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ដៃគូ​អាជីវកម្ម​ ​និង​បុគ្គលិក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​រួមចំណែក​ដ៏​ល្អ​ ​ដែល​ជា​កម្លាំង​ច​លក​រ​ជ​ម្រុ​ញ​ការ​រីក​ចម្រើន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​។​ ​លោក​រំពឹង​ថា​ វិ​ស័​យ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​ ​ហើយនឹង​បម្រើ​វិ​ស័យ​ជាច្រើន​រួម​ទាំង​វិ​ស័​យ​សេដ្ឋកិច្ច​ និង​អប់រំ​នា​ពេល​ខាងមុខ​។​

​ពិធី​មួយ​នេះ​ ​កាន់តែ​មាន​ភាព​សប្បាយរីករាយ​ជាមួយនឹង​ការ​សម្ដែង​របស់​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ​កញ្ញា​ ​ឱ​ក​ ​សុគន្ធ​កញ្ញា​ ​និង​តារា​មកពី​ប្រទេស​ចិន​ ​កញ្ញា​ ​Eunice​ ​និង​កញ្ញា​ ​Hana។​ ​ក្នុង​នោះ​ដែរ​ សិល្បៈ​ករ​មកពី​ប្រទេស​ម៉ាឡេស៊ី​ ​បាន​គូរ​គំនូរ​ខ្សាច់​យ៉ាង​រស់រវើក​ ​ដែល​បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​កម្ពុជា​ និង​ចិន​ក៏ដូចជា​រវាងប្រទេស​កម្ពុជា​ និង​ប្រទេស​ជាច្រើន​ដ៏​ទៃ​ទៀត​។​

​ដោយ​ទទួលស្គាល់​លើ​ការចូលរួម​ចំណែក​របស់​បុគ្គលិក​ឆ្នើម​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ក៏បាន​ប្រគល់​ពានរង្វាន់​ផ្សេងៗ​គ្នា​ ​ដែល​ធ្វើ​ឱ្យ​បុគ្គលិក​ឆ្នើម​មាន​មោទកភាព​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លងមក​ ​និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​អ្វី​ថ្មីៗ​បន្ថែម​ទៀត​ដល់​ក្រុមហ៊ុន​។​ ​ចំណែក​ការ​ចាប់ឆ្នោត​ផ្សងសំណាង​វិញ​ ​បាន​ធ្វើ​ឱ្យ​ភ្ញៀវកិត្តិយស​ទាំងអស់​មាន​អារម្មណ៍​រំភើប​ ​និង​យកចិត្តទុកដាក់​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ ​ដែល​រង្វាន់​ធំ​ ​គឺជា​គ្រឿងអលង្ការ​ម៉ាក​ដ៏​មាន​តម្លៃ​ពី​ហាង​គ្រឿងអលង្ការ​ឡុក​ហ្វុ​ក​។​

“​អាណាចក្រ​នៃ​អច្ឆរិយ​ជន​” ​បាន​ផ្ដល់​ភាព​សប្បាយរីករាយ​ដល់​ភ្ញៀវកិត្តិយស​តាំងពី​ដើម​រហូតដល់​ការ​បញ្ចប់​នៃ​ពិធី​ ​ដោយមាន​ការ​សម្តែង​ពី​ឌី​ជេ ​រួម​ជាមួយនឹង​ការ​រាំ​ក​ម្សាន្ត​ផង​ដែរ​ ​ដែល​បន្សល់ទុក​នូវ​អនុ​ស្សា​វ​រី​យ៍​មិន​អាច​បំភ្លេច​បាន​។​