​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​បាន​ផ្ដល់​ចំណេះ​ដឹង​ខាង​វិនិយោគ​ដល់​វិនិ​យោគិន​ប្រហែល​១​០​០​នាក់​នៅ​សាល​របស់​ ​Urban​ ​Village​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​បាន​ផ្ដល់​ចំណេះ​ដឹង​ខាង​វិនិយោគ​ដល់​វិនិ​យោគិន​ប្រហែល​១​០​០​នាក់​នៅ​សាល​របស់​ ​Urban​ ​Village​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​គឺជា​ស្ថាប័ន​មួយ​ ​ឬ​ជា​លេខាធិការ​មួយ​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ផ្ដល់​ចំណេះ​ដឹង​ខាង​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​ដល់​វិនិ​យោគិន​ប្រហែល​១​០​០​នាក់​ ​នៅ​សាល​របស់​ ​Urban​ ​Village​កាលពី​ថ្ងៃ​ ​២​៨​ ​និង​ ​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​កន្លងទៅ​នេះ​ ​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​បាន​ផ្តល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​ជាមួយនឹង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​គណៈ​ធិ​ប​តី​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។​ ​ស្រប​ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ​និង​សមិទ្ធិ​ផល​នានា​របស់​ប្រទេស​កម្ពុជា​ ​លោក​បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​នៅ​ក្នុង​ទសវត្សរ៍​ថ្មី​ខាងមុខនេះ​។​ ​លោក​បន្ថែម​ថា​៖​ “​វា​គឺ​ជាវេន​របស់​លោកអ្នក​ ​ដើម្បី​ទទួល​បាន​ជីវិត​ជោគជ័យ​តាមរយៈ​ចំណេះ​ដឹង​ដែល​អ្នក​នឹង​ទទួល​បាន​នៅ​ក្នុង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ” ​។​

​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក៏បាន​បន្ថែម​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​អំពី​៖​ ​តើ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ចាប់ផ្ដើម​ ​និង​អនុវត្ត​គម្រោង​របស់​ខ្លួន​ដោយ​ជោគជ័យ​តាមរបៀប​ណា​ ? ​លោក​បាន​ចាត់​ទុក​ឆ្នាំ​២​០​១​៩​ជា​ឆ្នាំ​មួយ​ដែល​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ទី​ផ្សារ​ហិរិ​ញ្ញ​វត្ថុ​ ​ដោយ​យោង​តាម​របាយការណ៍​ការ​កើន​ឡើង​នៃ​ចំនួន​របស់​វិនិយោគិន។​ ​លើស​ពី​នោះ​ទៅទៀត​ ​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​មានប្រសាសន៍ថា​ ​៖​ ​ការ​កសាង​សមត្ថភាព​របស់​វិនិ​យោគិន​ ​គឺ​មាន​សារៈសំខាន់​ណាស់​ ​វា​តម្រូវ​ឱ្យ​មាន​វិ​ន័យ​ខាង​អារម្មណ៍​ ​និង​ចំណេះ​ដឹង​បច្ចេកទេស​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ ​។​

​កំឡុង​ពេល​សិក្ខាសាលា​ ​ក្រុម​អ្នកជំនាញ​ខាង​វិនិយោគ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​ដែល​មកពី​ប្រទេស​ជប៉ុន​ ​និង​សហរដ្ឋអាមេរិក​ ​បាន​ក្រើន​រំលឹក​ដល់​សិក្ខាកាម​ទាំងអស់​ថា​ ​ត្រូវ​គោរព​តាម​គោលការណ៍​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ត្រូវ​អនុវត្ត​តាមច្បាប់​នៃ​ទី​ផ្សារ​នេះ​ ​ក្នុង​គោលបំណង​ដើម្បី​ទទួល​បានផល​ចំណេញ​កាន់តែ​ច្រើន​។​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​បាន​អញ្ជើញ​សិក្ខាកាម​ទាំងអស់​មក​ជួប​ផ្ទាល់​នៅ​កា​រិល័យ​របស់​ក្រុមហ៊ុន​ដើម្បី​សិក្សា​ឲ្យ​កាន់តែ​ច្បាស់​អំពី​៖​ ​តើ​ត្រូវ​វិនិយោគ​ប្រកបដោយ​ជំនាញ​ ​និង​ចៀសវាង​ហា​និ​ភ័យ​ក្នុង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​តាមរបៀប​ណា​?

​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​សម្រាប់​ការ​ផ្ដល់​ចំណេះ​ដឹង​ដល់​ប្រជាជន​កម្ពុជា​អំពី​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​តាមរយៈ​សិក្ខាសាលា​តាម​បណ្ដាល​ខេត្ត​នានា​ ​សិក្ខាសាលា​ផ្សេងៗ​ ​និង​កម្មវិធី​ផ្ដល់​ប្រឹក្សា​ពី​ឧបករណ៍​និស្សន្ទ​។​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វេទី​វ​ អ៊ិ​ច​ឆេង​ ​បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍អន្តរជាតិ​និង​ព្រឹត្តិការណ៍​ផ្សេងៗ​គ្នា​ជាច្រើន​ ​ដើម្បី​នាំ​យក​ប្រទេស​កម្ពុជា​ទៅកាន់​ទី​ផ្សារ​ពិភពលោក​ ​និង​នាំ​វិនិ​យោគិន​បរទេស​ដែល​មាន​សក្តានុពល​ខ្លាំង​មកកាន់​ប្រទេស​កម្ពុជា​។​