​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ ​និង​ជំរុញ​ទី​ផ្សារ​លោហធាតុ​មាន​តម្លៃ

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ ​និង​ជំរុញ​ទី​ផ្សារ​លោហធាតុ​មាន​តម្លៃ

​​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​ដែល​ជា​ហាង​គ្រឿងអលង្ការ​ដ៏​ល្បីល្បាញ​ ​និង​ជា​ប្រេ​ន​យីហោ​មកពី​ទីក្រុង​ហុងកុង​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​គោលបំណង​ពិនិត្យ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ​ជំរុញ​ភាព​រីក​ចម្រើន​នៃ​ទី​ផ្សារ​លោហធាតុ​មាន​តម្លៃ​ ​នាំមក​នូវ​អត្ថប្រយោជន៍​សម្រាប់​អតិថិជន​ ​និង​ធ្វើការ​រួមគ្នា​ឆ្ពោះទៅ​រក​អនាគត​កាន់តែ​ភ្លឺស្វាង​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ ​Law​r​e​nc​e​ Kook ​ដែល​ជា​អភិបាល​ ​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ហើយ​ត្រូវ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​។​

លោក​ ​Law​r​e​nc​e​ Kook ​បាន​មានប្រសាសន៍ថា​៖​ ​«​មហា​កំពែង​ដ៏​មហិមា​របស់​ប្រទេស​ចិន​ ​មិនមែន​អាច​សាងសង់​ហើយ​ក្នុងរយៈពេល​មួយថ្ងៃ​ ​ឬ​ពីរ​ថ្ងៃ​នោះ​ទេ​។​ ​នេះ​ក៏​សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់យើង​ក្នុងថ្ងៃនេះ​ ​ក្នុង​ដំណើរ​ឆ្ពោះទៅ​រកការ​អភិវឌ្ឍ​ដ៏​ធំធេង​ ​មិន​ត្រឹមតែ​សម្រាប់​អត្ថ​ប្រយោជន៍ផ្ទាល់ខ្លួន​របស់យើង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​សម្រាប់​អតិថិជន​ ​ដៃគូ​សហការ​ ​ក៏ដូចជា​ឧស្សាហកម្ម​លោហធាតុ​មាន​តម្លៃ​ ​និង​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ទាំងមូល​។​ ​តាមរយៈ​ទស្សនកិច្ច​នេះ​ ​ខ្ញុំ​ពិតជា​ចង់​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​ផ្លូវការ​ជាមួយ​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​»​

ជាមួយគ្នា​នេះ​ដែរ​ ​លោកជំទាវ​ ​ឆាយ​ ​ល​ក្ខិ​ណា​ ​បាន​បន្ថែម​ថា​៖​ ​«​ក្នុងនាម​ជា​ក្រុមហ៊ុន​គ្រឿងអលង្ការ​ឈាន​មុខ​ ​L​uk​f​ook ​Jewel​l​e​r​y​ ​Cam​bo​d​i​a​ ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ខ្លួន​ ​ការពង្រីក​វិសាលភាព​ទី​ផ្សារ​ ​និង​ការ​ផ្ដល់​នូវ​គ្រឿងអលង្ការ​ដែល​មានគុណ​ភាព​ល្អ​បំផុត​ដល់​អតិថិជន​។​ ​កាលពីឆ្នាំមុន​ ​យើង​បាន​បើក​សម្ពោធ​ហាង​ទីពីរ​របស់យើង​ ​ដែល​មាន​ទំហំ​ ​៩​៧​ ​ម៉ែត្រក្រឡា​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ដែល​ជា​ខេត្ត​កំពុង​មានការ​រីក​ចម្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។​ ​យើង​ជឿជាក់​ថា​ ​ផ្លូវ​ល្បឿន​លឿន​ថ្មី​ ​និង​កំណើន​ឥតឈប់ឈរ​នៃ​អ្នក​មក​ទស្សនា​ក្នុង​ខេត្ត​នេះ​ ​ផ្ដល់​ឱ្យ​យើង​នូវ​ឱកាស​ពង្រីក​ខ្លួន​ដ៏​គួរ​ឱ្យ​រំភើប​រីករាយ​។​ ​តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​សម្រាប់​ប្រជាជន​កម្ពុជា​ ​ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ដោយ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​ ​ពាក់ព័ន្ធ​នឹង​ការ​លើក​ក​ម្ពស់​លោហធាតុ​មាន​តម្លៃ​ ​ជាពិសេស​មាស​ ​យើង​ពិតជា​សាទរ​ ​និង​ស្វាគមន៍​រាល់​ឱកាស​សហការ​ជាមួយ​ពួកគាត់​។​»​

​ដំណើរ​ទស្សនកិច្ច​នេះ​បាន​បញ្ចប់​ទៅ​ប្រកបដោយ​ផ្លែផ្កា​ ​ដោយ​ភាគី​ទាំងពីរ​រំពឹង​ថា​នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុងពេលឆាប់ៗ​ខាងមុខ​ ​ដើម្បី​ពង្រឹង​ ​និង​ចាប់ផ្តើម​ភាពជា​ដៃគូ​ជា​ផ្លូវការ​។