ខេត្ត​កំពង់ចាម​ – ​គោលដៅ​ទីពីរ​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​

ខេត្ត​កំពង់ចាម​ – ​គោលដៅ​ទីពីរ​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​

​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បន្ត​ចូលរួម​ក្នុង​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន​ 5 ​ប្រចាំ​ឆ្នាំ​ 2018 ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​នា​ថ្ងៃ​ទី​ 04 ​ខែ​ធ្នូ​ ​ឆ្នាំ​ 2018 ​នៅ​សណ្ឋាគារ​ ​L​BN ​Asian​ ​Hotel​ ​ខេត្ត​កំពង់ចាម​ ​ដែល​ជាគោល​ដៅ​ទី​ពី​​​រ​ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំ​ ​បន្ទាប់ពី​គោលដៅ​ទីមួយ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ត្រូវ​បាន​បញ្ចប់​កាលពី​ស​ប្ដាហ៍​មុន​។​ ​ភ្ជាប់​ជាមួយនឹង​ប្រធាន​បទ​ “​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​” ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ​ ​មាន​គោលបំណង​ផ្សព្វផ្សាយ​និង​ពង្រីក​ការយល់​ដឹង​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​កសាង​ទំនុក​ចិត្ត​របស់​វិនិ​យោគិន​ ​និង​ផ្ដល់​ឱ្យវិនិ​យោគិន​នូវ​ជំនាញ​ ​និង​យុទ្ធ​សា​ស្រ្ដ​ចាំបាច់​សម្រាប់​ការ​វិនិយោគ​មួយ​នេះ​។​

​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​បាត់​ដំបង​ ​គឺ​ជាគោល​ដៅ​បន្ទាប់​ ​ដែល​ខេត្ត​ទាំងអស់​នេះ​ ​ត្រូវ​បាន​ចាត់ទុកជា​ខេត្ត​សក្ដានុពល​ខ្ពស់​ ​ដោយសារតែ​ចំនួន​ប្រជាជន​ ​ប្រវត្តិ​វិនិយោគ​ ​និង​ក​ម្រិ​ត​ជីវភាព​របស់​ប្រជាជន​។​

​អញ្ជើញ​ចូលរួម​ជា​គណៈ​ធិ​ប​តី​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​កំពង់ចាម​ ​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ការ​សម្រួល​ដល់​ការ​រីក​លូតលាស់​នៃ​ទី​ផ្សារ​ស្រប​ច្បាប់​។​ ​ឯកឧត្តម​ ​ក៏បាន​លើក​ទឺ​ក​ចិត្ត​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ក្នុង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​គោល​នយោបាយ​ការពារ​វិនិ​យោគិន​ ​ក៏ដូចជា​វិធី​សា​ស្រ្ត​ការពារ​ហា​និ​ភ័យ​ផង​ដែរ​។​

​លោក​ ​យន់​ សុ​វណ្ណា​រ៉ា​ ​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម​ ​និង​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ការ​រីក​ចម្រើន​នៃ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ក្របខ័ណ្ឌ​បទ​ប្បញ្ញាតិ ​បញ្ហា​ប្រឈម​ ​និង​ផែនការ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ឧបករណ៍​និស្សន្ទ​បន្ថែម​ទៀត​។​

​តាមរយៈ​ការចូលរួម​របស់​ក្រុមហ៊ុន​នៅ​ក្នុង​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្កើន​បទដ្ឋាន​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ឱ្យ​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​នូវ​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៃ​ភាព​មាន​វិជ្ជាជីវៈ​ពិតប្រាកដ​ ​ហើយ​បាន​ជ​ម្រុ​ញ​ឱ្យ​ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ​ផ្សេងៗ​ទៀត​ធ្វើ​ការប្រកួតប្រជែង​ប្រកបដោយ​ភាព​វិជ្ជមាន​។​

​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស​ ​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការចូលរួម​ក្នុង​សិក្ខា​តាម​បណ្ដា​ខេត្ត​ ​ប្រចាំ​ឆ្នាំ​ 2018 ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ហើយ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​លើ​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ឱ្យ​ទូលំទូលាយ​ ​គឺជា​ការងារ​ចម្បង​មួយ​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​។​

​នៅដើម​ឆ្នាំ​2018​នេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ពិព័រណ៍អន្តរជាតិ​មួយ​នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​ហើយ​ក្រុមហ៊ុន​ ​ក៏បាន​ចូលរួម​ក្នុង​ពិព័រណ៍អន្តរជាតិ​ដ៏​ធំ​ “2018 ​L​on​don​ ​Summit​” ​នៅ​ប្រទេស​អង់គ្លេស​ ​ក្នុង​ខែវិច្ឆិកា​នេះ​ផង​ដែរ​។​ ​នៅ​ទីនោះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​គឺជា​ក្រុមហ៊ុន​តែមួយ​គត់​ ​ដែល​មកពី​ប្រទេស​កម្ពុជា​ ​និង​តំបន់​អាស៊ី​ ​ហើយ​បាន​បង្ហាញ​ពី​វប្បធម៌​ ​និង​ឱកាស​វិនិយោគ​ជាច្រើន​សម្រាប់​វិនិ​យោគិន​បរទេស​ប្រកបដោយ​មោទកភាព​។​

​លោក​ ​Law​r​e​nc​e​ ​បាន​បន្ថែម​ថា​៖​ “​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​កំពុង​បន្ត​ឆ្ពោះទៅ​រក​សក្តានុពល​ពេញលេញ​របស់​វា​។​ ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ ​ដូចជា​ប្រទេស​ជប៉ុន​ ​ប្រទេស​ចិន​ ​និង​ប្រទេស​វៀតណាម​ ​បាន​ចូលរួម​ជាមួយ​ពួកយើង​ ​ហើយ​ក្រោម​ការ​​​ដឹកនាំ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​នាំ​យក​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​កម្ពុជា​ទៅ​លើឆាកអន្តរជាតិ​។​”
​លទ្ធផល​នៃ​សិក្ខាសាលា​នៅ​ខេត្ត​កំពង់ចាម​ ​គឺ​ល្អ​គួរ​ឱ្យ​កត់​សម្គាល់​។​ ​អ្នកចូលរួម​ជាង​ 180 ​នាក់​ ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ពិតៗ​របស់​ពួកគេ​ទៅលើ​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ ​ដែល​ជា​សញ្ញា​នៃ​អនាគត​ភ្លឺស្វាង​របស់​វិ​ស័យ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​។​