​ខេត្ត​កំពង់ឆ្នាំង​ – ​គោលដៅ​ទី​៤​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៩​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​

​ខេត្ត​កំពង់ឆ្នាំង​ – ​គោលដៅ​ទី​៤​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៩​របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​តុលា​ ​ឆ្នាំ​២០១៩​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ ​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ ​បទ​ប្បញ្ញាត្តិ ​ក៏ដូចជា​បទពិសោធន៍​សម្បូរ​បែប​ទាក់ទង​នឹង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​ជាគោល​ដៅ​ទី​៤​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​ ​ក្រោម​អធិបតី​ឯកឧត្តម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ​ស៊ូ​ ​សុជាតិ​ ​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ឯកឧត្តម​ ស្រ៊​ន​ ​សំ​ឬ​ទ្ធី ​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ឈួ​រ​ ​ច័ន្ទ​ឌឿន​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​។​ ​ជាមួយនឹង​ប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​ ផ្ដោ​ត​សំខាន់​ទៅលើ​ការ​ផ្សព្វផ្សាយ​ ​និង​ពង្រីក​ការយល់​ដឹង​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ ​ការ​វិវត្ត​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ការ​បង្កើន​ទំនុក​ចិត្ត​របស់​វិនិ​យោគិន​ ​និង​ការ​ជួយ​ឱ្យវិនិ​យោគិន​មាន​ភាព​រួចរាល់​ក្នុង​ការ​វិនិយោគ​លើ​ឧបករណ៍​និស្សន្ទ ​ដែល​ជា​ផលិតផល​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយម​មួយ​នៅ​លើ​សកលលោក​។​ ​សិក្ខាសាលា​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​ ​បាន​ទាក់ទាញ​សិក្ខាកាម​ជាង​១​៥​០​នាក់​។​

ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​ ​អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​ផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​នៅ​គោលដៅ​ទី​៤​ក្នុង​ឆ្នាំ​២០១៩​នេះ​។​ ​ឯកឧត្ដម​ ​បាន​គូស​បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​បេសកកម្ម​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ពង្រឹង​បទ​ប្បញ្ញត្តិ ​គោលការណ៍​ការពារ​វិនិ​យោគិន​ ​និង​ស្ដង់​ដារ​នៃ​ការ​អនុវត្ត​ការ​ជួញ​ដូរ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្ដម​ ​បាន​លើកទឹកចិត្ត​វិនិ​យោគិន​ឱ្យ​បង្កើន​ចំណេះ​ដឹង​ ​អភិវឌ្ឍ​ខ្លួន​ឱ្យ​រួចរាល់​ ​ក៏ដូចជា​ជ្រើសរើស​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​ដើម្បី​គ្រប់គ្រង​ហា​និ​ភ័យ​នៅ​ពេល​វិនិយោគ​។​ ​ឯកឧត្ដម​ ​សុខ​ ​ដារ៉ា​ ​ក៏បាន​បង្ហាញ​ពី​ភាព​សប្បាយរីករាយ​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ឈាន​មុខ​ ​និង​តែងតែ​មាន​ភាព​សកម្ម​ក្នុង​ការ​ជំរុញ​ការ​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈ​ជន​កម្ពុជា​ ​និង​លើក​មុខមាត់​ប្រទេស​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​។​

​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ ​និង​សុទិដ្ធិ​និយម​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​និង​ជឿជាក់​ថា​ ​វា​នឹង​ក្លាយ​ជា​ទុន​ដ៏​សំខាន់​សម្រាប់​វិនិ​យោគិន​ក្នុង​ការ​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ ​តាមរយៈ​ការ​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ ​កម្មវិធី​ជួញ​ដូរ​ប្រកបដោយ​ភាព​រលូន​និង​តម្លា​ភាព​ ​ភាព​សម្បូរ​បែប​នៃ​ផលិតផល​ជួញ​ដូរ​ ​គោលការណ៍​ការពារ​វិនិ​យោគិន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​គុណភាព​នៃ​សេវាកម្ម​ ​ការ​បណ្ដុះបណ្ដាល​ផ្ដល់​ចំណេះ​ដឹង​និង​ជំនាញ​ ​ការ​បង្ហាញ​ឱកាស​វិនិយោគ​ល្អ​ៗ​ ​និង​ការ​បង្កើន​តួអង្គ​ក្នុង​ទី​ផ្សារ​ជាដើម​។​

​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​ ស្រ៊​ន​ ​សំ​ឬ​ទ្ធី ​បាន​ផ្ដល់​កិត្តិយស​ថ្លែង​បិទ​កម្មវិធី​សិក្ខាសាលា​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​និង​បាន​អរគុណ​ដល់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​ដែល​បាន​នាំ​យក​សិក្ខាសាលា​ផ្ដល់​ចំណេះ​ដឹង​ទាក់ទង​នឹង​ការ​វិនិយោគ​ដល់​ប្រជាជន​នៅ​ក្នុង​ខេត្ត​មួយ​នេះ​។​ ​ឯកឧត្តម​ ​ក៏បាន​រំលឹក​សិក្ខាកាម​ឱ្យ​វិនិយោគ​ជាមួយ​តែ​ក្រុមហ៊ុន​ជំនាញ​ ​និង​អាជ្ញា​ប​ណ្ណ​ត្រឹមត្រូវ​ ​ដើម្បី​បង្ការ​ហា​និ​ភ័យ​។​

គិត​មកដល់​បច្ចុប្បន្ននេះ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​បាន​សហ​ការរៀបចំ​សិក្ខាសាលា​ជាមួយ​រដ្ឋបាល​ខេត្ត​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​ ​៩​ ​រួចមក​ហើយដែល​ក្នុង​នោះ​រួម​មាន​៖​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​តាកែវ​ ​ខេត្ត​កំពត​ ​ខេត្ត​កែប​ ​និង​ខេត្ត​កំពង់ឆ្នាំង​នេះ​តែម្ដង​។